សៀវភៅ «អ្នកថែអង្គរ» បានបើកសម្ពោធជាលើកដំបូងនៅមុខបរិវេណប្រាសាទអង្គរវត្ត
អាជ្ញាធរជាតិអប្សរាសហការជាមួយសារព័ត៌មានអេឡិចត្រូនិកថ្មីៗ បានសម្ពោធសៀវភៅក្រោមចំណងជើងថា «អ្នកថែអង្គរ» ជាផ្លូវការ ដែលជាសមិទ្ធផលរួមគ្នា បោះពុម្ពលើកទី១ នៅទីលានបដិសណ្ឋារកិច្ចមុខប្រាសាទអង្គរវត្ត នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២។
នៅក្នុងពិធីសម្ភោធសៀវភៅ «អ្នកថែអង្គរ» ឯកឧត្តម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ថ្លែងអំណរគុណ រំឭកគុណ និងកោតសរសើរដល់អ្នកថែរក្សាអង្គរគ្រប់ជំនាន់ទាំងអស់។
លើសពីតួអង្គដែលមាននៅក្នុងសៀវភៅ «អ្នកថែអង្គរ» នៅមានអ្នកជំនាញជាច្រើននាក់ទៀតដែលយើងពុំបានរៀបរាប់អស់ ដែលពួកគាត់បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សប្រកបដោយចីរភាពនៅក្នុងរមណីយដ្ឋានអង្គរ ស្របតាមគោលការណ៍របស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារួមចំណែក្នុងការបណ្តុះបណ្តាល ផ្ទេរនូវចំណេះដឹងពីមួយជំនាន់ទៅមួយជំនាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។