វៀតណាម៖ តម្លៃសាំងលក់រាយ ហក់ឡើងខ្លាំង ពុំធ្លាប់មាន
ហាណូយ៖ តម្លៃសាំងនៅប្រទេសវៀតណាមបានបង្កើតកំណត់ត្រាថ្មីមួយទៀត គឺកើនដល់ជាង ៣០០០០ ដុង (១,៣០ ដុល្លារអាមេរិក) ក្នុងមួយលីត្រ កាលពីថ្ងៃទី២៣ ឧសភា ពោលគឺបន្ទាប់ពីអាជ្ញាធរបានកែសម្រួលតម្លៃឡើងលើ ជាលើកទី ៥ ជាប់ៗគ្នា។
តម្លៃប្រេងសាំងដ៏ពេញនិយម RON 95 និងជីវឥន្ធនៈ E5 RON 92 ទាំងពីរសុទ្ធតែបានកើនឡើង ២.៣ ភាគរយ ដល់ ៣០៦៥០ ដុង និង ២៩៦៣០ ដុង។ ប៉ុន្តែប្រេងម៉ាស៊ូត ប្រេងកាត និងម៉ាស៊ូត មានតម្លៃតិចជាងវិញ ចន្លោះពី៣.១ ទៅ ៤.៧ ភាគរយ។
នេះជាលើកទីមួយដែលតម្លៃសាំងនៅប្រទេសវៀតណាមឡើងលើសតម្លៃខ្ទង់ ៣០ ០០០ ដុង។ ថ្ងៃចន្ទម្សិលមិញនេះ គឺជាការដំឡើង លើកទី៥ ចាប់តាំងពីថ្ងៃទី ១២ ខែមេសា ដោយគ្មានការកែសម្រួលធ្លាក់ចុះ។
បើប្រៀបធៀបទៅនឹងដើមឆ្នាំ ២០២២ ប្រេងសាំងមួយលីត្រឥឡូវនេះ មានតម្លៃ លើស ២៨ភាគរយ បើទោះបីជារដ្ឋាភិបាលបានកាត់បន្ថយពន្ធលើបរិស្ថានក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។