ផ្សិតព្រៃ ទ្រទ្រង់​អាហារ​រូប​ប​ត្ថ​ម្ភ និង​ជីវភាព​សហគមន៍​មូលដ្ឋាន នា​ដែនជម្រកសត្វព្រៃ​លំផាត់​

​ប្រជាពលរដ្ឋ​ស្រុក​លំផាត់ កំពុង​មមាញឹក​ជាមួយ​ការប្រមូល​ផល​អនុផល​ព្រៃឈើ​ពិសេស​ផ្សិតព្រៃ​។ ក្នុងឆ្នាំនេះ​មាន​ផ្សិតព្រៃ​ពីរ​ប្រភេទ​គឺ​ផ្សិត​ក្ងោក​និង​ផ្សិត​អំបោះ​នៅក្នុង​ដែនជម្រកសត្វព្រៃ​លំផាត់ ខេត្តរតនគិរី ដែល​ត្រូវបាន​ប្រជាពលរដ្ឋ​បាន​ចូលមក​ប្រមូល​។



តាម​ការសម្ភាស​របស់​ក្រុមការងារ​សហគមន៍​អង្គការ​ជីវិត​ធម្មជាតិ​នៅ​កម្ពុជា ពលរដ្ឋ​ក្នុង​ម្នាក់ៗ អាច​ដក​ផ្សិត​បាន​ពី​៥​ដល់​១០​គីឡូក្រាម​តាម​ស្ថានភាព​ជាក់ស្តែង​និង​កត្តា​អំណោយផល​។ ប្រជាពលរដ្ឋ​ដែល​រកបាន​ច្រើន​គាត់​លក់​ខ្លះ​និង​ទុក​ខ្លះ​ដើម្បី​ធ្វើជា​អាហារ​។

​ក្នុងនោះ​ផងដែរ​ផ្សិត​១​គីឡូក្រាម​លក់បាន​៥,០០០ ទៅ​១២០០០​រៀល ខ​ណះ​ដែល​ឈ្មួញ​ខ្លះ​ក្នុង​មួយថ្ងៃ​ទិញ​បាន​ចន្លោះ​ពី​៥០០​ទៅ​១០០០​គីឡូក្រាម​(​ឈ្មួញ​មាន​៣ ទៅ​៥​នាក់​) បើ​គិតតែ​ឈ្មួញ​ចាំ​ទទួល​ទិញ​ពី​សហគមន៍​តំបន់ការពារធម្មជាតិ​វាល​កំបោរ​មួយ​ប៉ុណ្ណោះ​។

​ធនធានធម្មជាតិ​ព្រៃឈើ​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​គាំទ្រ​ដល់​ការរស់នៅ​ប្រជា​សហគមន៍ ការពារ​ព្រៃឈើ​យើង គឺ​ការពារ​ប្រភព​ទ្រទ្រង់​ជីវភាព​យើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close