អាជ្ញាធរ​ឡាវ ណែនាំឲ្យខ្លួនពលរដ្​សន្សំសំចៃ​ប្រេង​ឥន្ទ​នៈ ខណៈ​កំពុង​កង្វះខាត​

​នៅ​ប្រទេស​ឡាវ​សាធារណជន ត្រូវបាន​ណែនាំ​ឱ្យ​ចៀសវាង​ការធ្វើដំណើរ​ដោយ​មិនចាំបាច់ សន្សំសំចៃ​ប្រេង​សម្រាប់​កសិកម្ម​។

​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម និង​សមាគម​ឥន្ធនៈ និង​ហ្គាស​ឡាវ កំពុង​ជំរុញ​ឱ្យ​សាធារណជន ប្រើប្រាស់​ប្រេង​ឥន្ទ​នៈ​ដោយ​សន្សំសំចៃ និង​កុំ​ធ្វើដំណើរ​ដោយ​មិនចាំបាច់ ដើម្បីឱ្យ​ប្រេង​បម្រុង​មាន​គ្រប់គ្រាន់​ប្រើប្រាស់​សម្រាប់ធ្វើ​កសិកម្ម និង​សកម្មភាព​សំខាន់ៗ​ផ្សេងទៀត​។​

​ពួកគេ​និយាយថា ការប្រើប្រាស់​ប្រេងឥន្ធនៈ​ដោយ​ប្រុងប្រយ័ត្ន គឺជា​មធ្យោបាយ​តែមួយគត់​ដើម្បី​ដោះស្រាយ​ការខ្វះខាត​នាពេល​បច្ចុប្បន្ន​។ កសិករ​មួយចំនួន​បាន​ត្អូញត្អែរថា ពួកគាត់​មិនអាច​បង្កបង្កើនផល​បាន ដោយសារ​កង្វះខាត​សាំង ហើយ​បាន​អំពាវនាវ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ចាត់វិធានការ​ដោះស្រាយ​វិបត្តិ​នេះ​ឱ្យបាន​ឆាប់រហ័ស​។​

​ការផ្គត់ផ្គង់​ប្រេងឥន្ធនៈ​នៅក្នុង​ប្រទេស​ឡាវ អាច​ប្រឈម​នឹង កង្វះខាត ធ្វើ​ឲ្យ​រដ្ឋាភិបាល​បាន​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ​ដើម្បី​ដោះស្រាយ​ការ​ឡើងថ្លៃ​ប្រេងឥន្ធនៈ និង​ការ​ភ័យ​ស្លន់ស្លោ​ក្នុង​ការទិញ​ប្រេង​ទុក​។​

​អ្នកប្រើប្រាស់​ត្រូវ​តម្រង់​ជួរ​ជាច្រើន​ម៉ោង​ដើម្បី​ទិញ​ប្រេងឥន្ធនៈ​ស្តុក​ទុក ខណៈដែល​ស្ថានីយ៍​ប្រេងឥន្ធនៈ​ជាច្រើន​ត្រូវបាន​បិទ​កាលពី​សប្តាហ៍​មុន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close