កូរ៉េខាងជើង បាន​ត្រៀមលក្ខណៈ​រួចរាល់ សម្រាប់​សាកល្បង​មី​ស៊ី​ល និង​អាវុធ​បរមាណូ​

​កម្លាំង​ទាហាន កូរ៉េខាងត្បូង បានប្រកាស​ឲ្យ​ដឹងថា កូរ៉េខាងជើង បាន​ត្រៀមលក្ខណ​រួចរាល់​សម្រាប់​ការធ្វើ​តេស្ត​គ្រាប់បែក​បេ​រ​មា​ណូ និង​កាំជ្រួច​មី​ស៊ី​ល​អន្តរទ្វីប​។​

​សារព័ត៌មាន​យ៉ុង​ហាប់​របស់​កូរ៉េខាងត្បូង បាន​ផ្សាយ​ថា កូរ៉េខាងជើង​បាន​ត្រៀម​លក្ខណៈ សម្រាប់​ការសាកល្បង​អាវុធ​ដែលមាន​កម្លាំង​ខ្លាំង​បំផុត ។ មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ជាប្រចាំ អ្នកនាំពាក្យ​អគ្គបញ្ជាការ​កម្លាំង​ទាហាន​កូរ៉េខាងត្បូង​លោក Kim Jun-rak បាន​លើកឡើងថា «​យើង​ជឿជាក់ថា សកម្មភាព​ត្រៀមលក្ខណៈ​សាកល្បង​អាវុធ​បរមាណូ និង​មី​ស៊ី​ល​។​

​នៅក្នុង​ព្រឹត្តិការណ៍​មួយ​ផ្សេងទៀត ពាក់ព័ន្ធ ស្ថានភាព​កូ​វីដ ១៩ នៅ​កូរ៉េខាងជើង នៅ​ថ្ងៃទី ២៤​ខែឧសភា​នេះ​មិនមាន​ការស្លាប់​ថ្មីៗ ក្នុងចំណោម​អ្នកជំងឺ ដែលមាន​រោគ​ស​ញ្ញ​គ្រុនក្តៅ នៅក្នុង​ប្រទេស​នោះទេ ដែលជា​លើកដំបូង គិត​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ COVID-19 រយៈពេល​ជិត ២​សប្តាហ៍​កន្លងមកនេះ ហើយ​ខ្លួន​ក៏​កំពុង​សង្កេតឃើញ ទំនោរ​ថមថយ​គួរឱ្យកត់សម្គាល់​ផងដែរ ក្នុងករណី​ពាក់ព័ន្ធ នឹង​ជំងឺ​រាតត្បាត​នេះ​។​

​ករណី​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ COVID-19 ដែល​កំពុង​បន្ត​នៅ​កូរ៉េខាងជើង បាន​ជំរុញឱ្យមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង លើ​បញ្ហា​ខ្វះខាត​វ៉ាក់សាំង ធនធាន​វេជ្ជសាស្ត្រ ក៏ដូចជា​វិបត្តិ​ស្បៀងអាហារ​ថែមទៀត​ផង នៅក្នុង​ប្រទេស ដែលមាន​ប្រជាជន​ជាង ២៥​លាន​នាក់​មួយ​នេះ​។​

​ប៉ុន្តែ​កូរ៉េខាងជើង​បាន​និយាយថា ខ្លួន​កំពុង​រាយការណ៍​ពី «​ភាពជោគជ័យ​» ក្នុងការ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​នេះ ហើយ​ថា មិនមាន​ការស្លាប់​ថ្មីៗ​ក្នុងចំណោម​អ្នកជំងឺ ដែលមាន​រោគសញ្ញា​គ្រុនក្តៅ​នោះទេ គិត​ត្រឹម​ល្ងាច​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ បើទោះបី​ជាមាន​មនុស្ស​ចំនួន ១៣៤,៥១០​នាក់​បន្ថែមទៀត បានចេញ​រោគសញ្ញា​គ្រុនក្ដៅ​ក៏ដោយ ដែលនាំឱ្យ​ចំនួន​អ្នកមាន​រោគសញ្ញា​គ្រុនក្ដៅ សរុប​កើន​ឡើងដល់​ជាង ២.៩៥​លាន​នាក់ ខណៈ​ចំនួន​អ្នកស្លាប់​សរុប​ស្ថិតនៅក្នុង​ចំនួន ៦៨​នាក់​ដដែល​។​

​ទោះជា​យ៉ាងណា កូរ៉េខាងជើង បានកត់សម្គាល់​ពី​ការធ្លាក់ចុះ នៃ​ចំនួន​អ្នកជំងឺ​ដែល​ចេញ​រោគសញ្ញា​គ្រុនក្ដៅ​ក្រោម ២០០,០០០​នាក់​រយៈពេល ៣​ថ្ងៃ​ជាប់ៗ​គ្នា​មកហើយ ហើយ​ជា​លើកដំបូង​សម្រាប់​កូរ៉េខាងជើង​ក្នុងការ​រាយការណ៍​ថា មិនមាន​ការស្លាប់​ថ្មីៗ​ទាក់ទង​នឹង​ករណី​ជំងឺ COVID-19៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close