ក្រសួងមហាផ្ទៃ ស្នើ​គណបក្ស​ភ្លើងទៀន ពិនិត្យឡើងវិញ និង​អនុវត្តតាម​លក្ខន្ដិកៈ​គ​ណ​បក្ស ដែល​ត​ម្គ​ល់​ទុក​នៅ​ក្រសួងមហាផ្ទៃ

​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ស្នើឱ្យ​គណបក្ស​ភ្លើងទៀន ត្រូវធ្វើ​ការពិនិត្យ​ឡើងវិញ និង​អនុវត្តតាម​លក្ខន្តិកៈ​គ​ណ​បក្ស ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​បទ​ប្បញ្ញត្តិ នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ​។

​សូម​ជម្រាបជូន​ដែរ​ថា ក្រសួងមហាផ្ទៃ បាន​ពិនិត្យឃើញថា ការសម្រេច​តែងតាំង លោក សុន ឆ័យ ជា​អនុប្រធាន​គណបក្ស​ភ្លើងទៀន តាមរយៈ​សេចក្តីសម្រេច​ដូច​ចុះ​ក្នុង​យោង​ខាងលើ គឺជា​ការអនុវត្ត​ផ្ទុយ​នឹង​ប្រការ​២០ និង​ប្រការ​៣៣ នៃ​លក្ខន្តិកៈ គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ និង​លិខិត​លេខ ៥៧៩ សជណ ចុះ​ថ្ងៃទី​៩ ខែមីនា ឆ្នាំ​២០២២ របស់​ក្រសួងមហាផ្ទៃ ព្រមទាំង​បញ្ញត្តិ​មាត្រា ២៦​ថ្មី នៃ​ច្បាប់ ស្តីពី​គណបក្សនយោបាយ​៕

​ដោយ​៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close