រោងចក្រ​ផ្គុំ​ដំឡើង​ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត ប្រើ​ថាមពល​អគ្គិសនី បើក​ដំណើរការ​ហើយ នៅ​កម្ពុជា​

​ភ្នំពេញ​៖ ឯកឧត្តម ទា ជុប រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កម្មវិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​រោងចក្រ​ផ្គុំ​ដំឡើង​ត្រីចក្រយានយន្ត និង​ទោចក្រយានយន្ត​ប្រើ​ថាមពល​អគ្គិសនី (​អាគុយ​) របស់​ក្រុមហ៊ុន ONION MOBILITY CO., LDT របស់​ប្រទេស​កូរ៉េ នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស សុវណ្ណ​ភូមិ ក្នុង​ឃុំ​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល នា​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​។​

​គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​នេះ ចំណាយ​ដើមទុន​ប្រមាណ​២០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ស្ថិត​លើ​ផ្ទៃដី​ចំនួន​២​ហិកតា ដែលជា​ការចូលរួមចំណែក​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ប្រមាណ​៥០០​កន្លែង នៅ​ឆ្នាំ​២០២៥ ជាពិសេស​បាន​ចូលរួមចំណែក​លើកកម្ពស់​គុណភាព​បរិស្ថាន និង​កាត់បន្ថយ​ការបំពុល​បរិស្ថាន តាមរយៈ​ការបង្កើន​ការប្រើប្រាស់​យានយន្ត​មិន​បញ្ចេញ​ផ្សែង ឬ​មិន​បញ្ចេញ​សារធាតុបំពុល​ខ្យល់ នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close