ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន ——-

ព្រឹកថ្ងៃពុធ ៧កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារជាមួយប្រតិភូគណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន នៅទីស្ដីការក្រសួងប្រៃសនីយ៍និងទូរគមនាគមន៍។

គោលបំណងនៃជំនួបពិភាក្សារបស់គណៈកម្មការទី៩ នៃរដ្ឋសភា លើកនេះ គឺដើម្បីស្វែងយល់ពីវិស័យការងាររបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៩ នៃរដ្ឋសភា ដើម្បីអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួនក្នុងការធ្វើជាសេនាធិការរបស់រដ្ឋសភាឱ្យមានប្រសិទ្ធិភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តដែលរដ្ឋសភាបានកំណត់ និងប្រគល់ភារកិច្ចជូន ដែលមានជាអាទិ៍៖ ស្វែងយល់ពីសមិទ្ធផលការងារសំខាន់ៗដែលសម្រេចបាន សកម្មភាពការងារកំពុងអនុវត្ត បញ្ហាប្រឈម និងទិសដៅអនុវត្តបន្ត ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close