ផ្ទុះ​គ្រាប់មីន​មួយ​គ្រាប់ បណ្ដាលឱ្យ​រងរបួស​ប្រជាពលរដ្ឋ​ម្នាក់ នៅ​ស្រុក​ជាំ​ក្សាន្ត​

​ខេត្តព្រះវិហារ​៖ កាលពី​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២២ មាន​ករណី​ផ្ទុះ​គ្រាប់មីន​មួយគ្រា​ប់​នៅ​ចម្ងាយ​ប្រហែល 800 ម៉ែត្រ​ខាងកើត​ភូមិ​របុញ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត​ខេត្តព្រះវិហារ បណ្ដាលឱ្យ​រងរបួស​ប្រជាពលរដ្ឋ​ម្នាក់ ឈ្មោះ ខឹម សុ​ភី ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​កសិករ រស់នៅ ភូមិ​របុញ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។​

​អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close