ក្រសួងមហាផ្ទៃគ្រោងផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស
អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ កំពុងពិភាក្សាលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេសតាមការបញ្ជារបស់សម្តេចនាយករដ្ឋមន្ត្រី។
អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម លោកឧត្តមសេនីយ៍ឯក តុប នេត កាលពីថ្ងៃទី២៤ ខែឧសភា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការងារផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជូនពលរដ្ឋខ្មែរដែលកំពុងរស់នៅក្រៅប្រទេស។
យ៉ាងណាក៏ដោយកិច្ចពិភាក្សានេះ គេមិនទាន់ដឹងថា នឹងមានលទ្ធផលយ៉ាងណានៅឡើយទេ។
គួរបញ្ជាក់ថា កាលពីថ្ងៃទិ១១ ខែឧសភា ឆ្នាំ២០២២ ក្នុងជំនួបជាមួយប្រជាពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក និងកាណាដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាឱ្យក្រសួងការបរទេសធ្វើការជាមួយក្រសួងមហាផ្ទៃក្នុងការរៀបចំបើកផ្ដល់អត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរដល់អនិកជនខ្មែរដែលរស់នៅក្រៅប្រទេស ដើម្បីសម្រួលដល់ការត្រឡប់របស់ពួកគាត់ទៅកាន់កម្ពុជា ក្នុងការទិញដូរអចលនទ្រព្យ ឬបោះឆ្នោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។