គម្រោង​ថ្មី​ចំនួន ៤​ទៀត បោះទុន​ជាង ៨​លាន​ដុល្លារ នឹង​បើក​ដំណើរការ​នៅ​កម្ពុជា​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន ៤​បន្ថែមទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុនវិនិយោគ​ជាង ៨​លាន​ដុល្លារ និង​បានផ្តល់​ការងារ​ជាច្រើន​កន្លែង​ទៀតផង​ដែរ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖

១- “Xiantong Wire and Cable Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង ខ្សែកាប និង​រឡូ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៨០​នាក់​។​

២- “Neutralize (Cambodia) Industrial Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​នាក់​។​

៣- “Cambodian Longwan Light Industry Co., Ltd.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, ខេត្ត​ព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៨០​នាក់​។

៤- “LUUS KH CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ដំឡើង​គ្រឿង​បង្គុំ និង​ឧបករណ៍​បរិក្ខារ​ចម្អិន​អាហារ​សម្រាប់​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, រាជធានី​ភ្នំពេញ​, មាន​ទុនវិនិយោគ​ប្រមាណ ១,៤​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨០​នាក់​។​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close