បារាំងជាសម្ព័ន្ធមិត្តស្មើភាពគ្នាជាមួយអាមេរិក មិនមែនជាអ្នកបម្រើឡើយ

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃទី១៤ខែវិច្ឆិកា បានបញ្ចាក់ទៅកាន់សមភាគី ដូណាលត្រាំ ថា ទីក្រុងប៉ារីស គឺជាសម្ព័ន្ធ ដែមានភាពស្មើរគ្មាន មិនមែនជាអ្នកបម្រើរបស់ទីក្រុងវ៉ាស៊ីនតោននោះឡើយ។

ការប្រកាសខាងលើ របស់ប្រធានាធិបតីបារាំង ក្រោយពេលប្រធានាធិបតីដូណាលត្រាំ បានបង្ហោះសារ នៅលើបណ្តាញ Twitter វាយប្រហារ លោក ម៉ា ក្រុង យ៉ាងខ្លាំង ។សកម្មភាពទាំងនោះបង្ហាញឲ្យឃើញថា ទំនាក់ទំនងរវាង មេដឹកនាំប្រទេសទាំងពីរ កាន់តែអាក្រក់ថែមទៀត ។

សារព័ត៌មានរ៉យទ័របានផ្សាយថា នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ចូលរួមខួប១០០ឆ្នាំថ្ងៃបញ្ចប់សង្គ្រាមលោកលើកទីមួយ ប្រធានាធិបតីត្រាំ បានបង្ហោះសារលើ Twitter របស់លោក ដោយរំលឹកថាបារាំង ថាជិតត្រូវ ច័ក្រព័ទ្ធអាល្លឺម៉ង យកឈ្នះនៅក្នុងសង្គ្រាមលោក និងក្នុង វិស័យឧស្សាហកម្មស្រា របស់បារាំង ជាមួយគ្នានេះចំនួនពលរដ្ឋបារាំង គាំទ្រលោកម៉ាក្រុង បានធ្លាក់ចុះ។

លោកត្រាំបង្ហាញការមិនពេញចិត្តទៅលើលោកម៉ាក្រុង ក្រោយពេលដែលលោកបានស្នើរបង្កើត កម្លាំងការពារសន្តិសុខរួម នៅតំបន់អឺរ៉ុប បញ្ចៀសការជាប់ពាក់ព័ន្ធ និងកម្លាំងការពាររបស់ណាតូ ដែលមានអាមេរិក នៅក្នុងនោះ នឹងកាត់បន្ថយការអាស្រ័យលើកម្លាំងការពាររបស់អាមេរិក ។

នៅបែលដែលអ្នកសារព័ត៌មានសួរនាំពីសារដែលលោកត្រាំបង្ហោះនៅលើបណ្តាញTwitter ប្រធានាធិបតី បារាំង លោកម៉ាក្រុង បញ្ចាក់ថា «រាល់ដំណាក់កាលនៃប្រវត្តិសាស្ត្រ យើង ជាសម្ព័ន្ធមិត្ត ដូចច្នេះចាំបាច់ត្រូវតែគោរព » ។ពាក់ព័ន្ធនឹងគម្រោងបង្កើតទាហានការពាររួមនៅអឺរ៉ុប លោក ម៉ាក្រុង បញ្ចាក់ថា «អាមេរិកជាសម្ព័ន្ធមិត្តប្រវត្តិសាស្ត្រ របស់យើង ហើយនៅតែជាសម្ព័ន្ធមិត្ត ប៉ុន្តែសម្ព័ន្ធមិត្តមិនមានន័យថា ជាប្រទេសបម្រើអាមេរិកឡើយ គឺមានភាពស្មើគ្នា។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close