ថៃ​៖ អតិផរណា​នៅមានកម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន​

​លោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ថៃ បាន​និយាយ នៅ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២២​ថា អតិផរណា​របស់​ប្រទេស​ថៃ​នៅតែមាន​កម្រិត​ទាប និង​អាច​គ្រប់គ្រង​បាន​។​

​លោក Arkhom ក៏បាន​បញ្ជាក់ដែរថា ខណៈដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញ​បន្តិច​ម្តងៗ ហើយ​អ្នកទេសចរ​បរទេស ក៏​កាន់តែច្រើន​ត្រឡប់មកវិញ​។​

​លោក Arkhom Termpittayapaisith បាន​ប្រាប់​អ្នកយកព័ត៌មាន​បន្ថែម​ទៀតថា ពន្ធ​ដែល​បានគ្រោង​ទុក​លើ​ការជួញដូរ​មូល​ប​ត្រ នឹងត្រូវ​រង់ចាំ​រហូត​ដល់​សេដ្ឋកិច្ច​មាន​ស្ថិរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close