អ្នកកាសែតម្នាក់​នៅក្រុងតាខ្មៅ ត្រូវ​សមត្ថកិច្ច​ហៅទៅសាកសួរ ក្រោយ​បរិហាកេរ្តិ៍ថ្នាក់ដឹកនាំខេត្តកណ្តាល

លោក ថៃ ប៊ុនរិទ្ធ ដែល​គេ​ដឹងថា គឺជា​ចាងហ្វាងគេហទំព័រ TCN ត្រូវ​បានសមត្ថកិច្ច នៃអធិការដ្ឋាននគរបាល​ខេត្ត​កណ្តាល ហៅ​ទៅធ្វើការ​សាកសួរពីបរិហាកេរ្តិ៍បុគ្គល។

បើយោង​តាមសមត្ថកិច្ច លោក ថៃ ប៊ុនរិទ្ធ ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ បរិហាបង្កាច់កេរ្តិ៍មន្រ្តីរាជការសាធារណៈ និង​ជេរប្រមាថ​ជាសាធារណៈ។

យោង​តាម​សារសម្លេង​ដែលជា​ដើម​ចម នៃ​ការ​ចោទប្រកាន់នោះ លោក ថៃ ប៊ុនរិទ្ធ បាន​និយាយដោយ​ចោទ​ប្រកាន់ទៅលើ​អាជ្ញាធរ​ខេត្ត​កណ្តាល រាប់ទាំងអភិបាលខេត្ត ក៏ដូចជា​លោកស្នងការខេត្តកណ្តាល អំពី​ការ​បណ្តែត​បណ្តោយ​​ឱ្យ​កើត​មាននូវល្បែង​ស៊ីសងខុសច្បាប់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close