ឈ្វេងយល់​ពី​អត្ថន័យ​នៃ​ផ្លាកសញ្ញា ដែល​អ្នកប្រើប្រាស់​ផ្លូវ​ច្រើន​ជួបប្រទះ នៅត្រង់​ផ្លូវ​ប្រសព្វ​

​ឈ្វេងយល់​ពី​អត្ថន័យ​នៃ​ផ្លាកសញ្ញា ដែល​អ្នកប្រើប្រាស់​ផ្លូវ​ច្រើន​ជួបប្រទះ​នៅត្រង់​ផ្លូវ​ប្រសព្វ​

១. ផ្លាកសញ្ញា “​ឈប់​” (​នៅត្រង់​ផ្លូវ​ប្រសព្វ​) STOP (at Intersection)៖ សញ្ញា​នេះ​សម្រាប់​សម្គាល់​ផ្លូវ​បាត់​សិទ្ធិ​។ អ្នកបើកបរ​ត្រូវ​ឈប់ ទោះបី​មាន ឬ​គ្មាន​យានជំនិះ​ផ្សេងទៀត​ឆ្លងកាត់​នៅខាងមុខ​ក៏ដោយ​។ អ្នកបើកបរ​អាច​បន្ត​ដំណើរ​ទៅមុខ​បាន​លុះត្រាតែ​ផ្លូវ​ដែល​ត្រូវ​ឆ្លងកាត់​នោះ​ទំនេរ​។

២.​ផ្លាកសញ្ញា​បង្ហាញ​កន្លែង​ថ្មើរជើង​ឆ្លងកាត់​(PEDESTRIAN CROSSING AREA)៖ សញ្ញា​នេះ ប្រើ​សម្រាប់​ផ្ដល់ដំណឹង​ដល់​អ្នកប្រើប្រាស់​ផ្លូវ អំពី​ទីកន្លែង​សម្រាប់​ថ្មើរជើង​ដែល​ត្រូវ​ឆ្លងកាត់​។

​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ស្នើសុំ​ការសហការ​ពី​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងការ​រាយការណ៍​ករណី​ឃើញ​មាន​ផ្លាកសញ្ញា​មានការ​បាក់បែក ឬ​ដួលរលំ តាមរយៈ​កម្មវិធី​ថែទាំ​ផ្លូវ (ROAD CARE Mobile App) ដើម្បី​អាចឱ្យ​មន្ត្រី​ជំនាញ​ចាត់វិធានការ​ទាន់ពេល​វេលា​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close