យន្តហោះដឹកអ្នកដំណើរ ២២នាក់បាត់ខ្លួន នៅនេប៉ាល់
យន្តហោះដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ឯកជនមួយ នៅក្នុងប្រទេសនេប៉ាល់បានបាត់ខ្លួន ពេលកំពុងហោះ កាលពីថ្ងៃអាទិត្យ ទី២៩ ឧសភា ដោយបានផ្ទុកមនុស្ស២២នាក់ នៅលើយន្តហោះ នេះជាអ្វីដែលក្រុមហ៊ុនអាកាសចរណ៍ និងមន្ត្រីរដ្ឋាភិបាលបានប្រាប់រ៉យទ័រ ។
ពួកគេបាននិយាយថា យន្តហោះខ្នាតតូចនេះប៉ុនប៉ង ហោះហើរពីទីក្រុងទេសចរណ៍ Pokhara ចម្ងាយប្រហែល ២០០ គីឡូម៉ែត្រពីភាគពាយព្យនៃរដ្ឋធានី Kathmandu ទៅ Jomsom ដែលមានចម្ងាយប្រហែល ៨០ គីឡូម៉ែត្រទៅភាគពាយព្យ។
មន្ត្រីក្រុមហ៊ុនអាកាសចរណ៍បាននិយាយថា យន្តហោះនោះបានដឹកជនជាតិឥណ្ឌា ៤ នាក់ និងជនបរទេស ២ នាក់ផ្សេងទៀត ។
នេប៉ាល់ ដែលជាប្រទេសដែលមានភ្នំខ្ពស់ជាងគេលើពិភពលោក មានកំណត់ត្រានៃគ្រោះថ្នាក់នៅលើបណ្តាញអាកាសក្នុងស្រុកច្រើន ជាមួយនឹងអាកាសធាតុដែលអាចផ្លាស់ប្តូរបាន និងផ្លូវអាកាសនៅក្នុងទីតាំងភ្នំ ដែលពិបាក។
អាជ្ញាធរនេប៉ាល់ ត្រូវបានគេរាយការណ៍ថា បានរកឃើញទីតាំង យន្តហោះធ្លាក់នេះហើយ នៅព្រឹកថ្ងៃចន្ទនេះ ដោយកំពុងធ្វើប្រតិបត្តិការរុករកបន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។