រកឃើញទីតាំងធ្លាក់យន្តហោះនៅនេប៉ាល់ និងសាកសព ១៤នាក់ ក្នុងចំណោម២២នាក់
ក្រុមជួយសង្គ្រោះនៅថ្ងៃទី៣០ ខែឧសភា បានប្រកាសថា បានរកឃើញសាកសព១៤នាក់ ក្នុងហេតុការគ្រោះថ្នាក់ធ្លាក់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Tara Air ដឹកអ្នកដំណើរ២២នាក់ រួមទាំងអាកាសយានិក។
អ្នកនាំពាក្យនាយកដ្ឋានអាកាសចរណ៍ ស៊ីវិលនេប៉ាល់ លោក Deo Chandra Lal Karn បានឲ្យដឹងថា កម្លាំងជួយសង្គ្រោះកំពុងតែស្វែងរក សាកសពជនរងគ្រោះផ្សេងទៀត ។ បើទោះបី អាកាសធាតុអាក្រក់។
ពេលថ្មីៗនេះកងទ័ពនៃប្រទេសនេប៉ាល់ បាននិយាយនៅថ្ងៃទី៣០ខែឧសភា បានបញ្ជាក់ថា បានរកឃើញទីតាំងនៃយន្តហោះដឹកអ្នកដំណើរចំនួន ២២នាក់ ដែលបានធ្លាក់ កំលុងពេលមានអាកាធាតុមិនល្អដោយមានពពកច្រើន កាលថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនោះហើយ។
អ្នកនាំពាក្យនៃកងទ័ពនេប៉ាល់ លោក Narayan Silwal បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «ក្រុមស្វែងរក និងជួយសង្គ្រោះកំណត់បានទីតាំងធ្លាក់យន្តហោះនោះហើយ»។ ជាមួយគ្នានោះ លោកក៏បានបង្ហាញរូបភាពនៃបំណែកយន្តហោះដោយផ្នែកខ្លះ បានធ្លាក់រាយប៉ាយនៅជម្រាលភ្នំផងដែរ តែមិនបានបញ្ជាក់ពីជោគវាសនារបស់មនុស្សដែលជិះយន្ដហោះខាងលើនោះទេ។
ក្រុមហ៊ុនអាកាសចរណ៍ និងមន្ត្រីរដ្ឋាភិបាល បានឲ្យដឹងថា យន្តហោះខ្នាតតូច DHC-6-300 របស់ក្រុមហ៊ុនអាកាសចរណ៍ឯកជន Tara Air មានដឹកអ្នកដំណើរទេសចរជនជាតិឥណ្ឌា ចំនួន៤នាក់ អាល្លឺម៉ង់២នាក់ និងនេប៉ាល់១៦នាក់ បានចេញពីទីក្រុង ប៉ូការ៉ា (Pokhara) ចម្ងាយ១២៥គីឡូម៉ែត្រ ពីភាគខាងលិចនៃរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu) ហើយក្រោយពេលហោះហើររយៈពេល២០នាទី ក៏បានបាត់ទំនាក់ទំនង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។