១ខែឧសភា​នេះ​! កម្ពុជា អនុម័ត​ឲ្យ​គម្រោង​ចំនួន​១៦ បើក​ដំណើរការ ក្នុង​ទុនវិនិយោគ​សរុប ១៨១​លាន​ដុល្លារ​

​ភ្នំពេញ​៖ រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ខែឧសភា ឆ្នាំ​២០២២​នេះ បានសម្រេច​អនុម័ត​ឲ្យ​គម្រោង​ថ្មីៗ​ចំនួន ១៦​ទៀត បើក​ដំណើរការ ក្នុង​ទំហំ​ទុនវិនិយោគ​សរុប​ចំនួន ១៨១​លាន​ដុល្លារ​អាមេរិក និង​បានផ្តល់​ការងារ​រាប់ពាន់​កន្លែង​ផងដែរ​។​

​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​ដូចខាងក្រោម​៖
១- គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង ខ្សែកាប និង​រឡូ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៨០​នាក់​។​
២- គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈ​វេច​ខ្ចប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១០០​នាក់​។​
៣- គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ស្បែកជើង ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ក្រុងព្រះសីហនុ​, , មាន​ទុនវិនិយោគ​ចំនួន ១​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១៨០​នាក់​។
៤- គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ដំឡើង​គ្រឿង​បង្គុំ និង​ឧបករណ៍​បរិក្ខារ​ចម្អិន​អាហារ​សម្រាប់​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ​, មាន​ទុនវិនិយោគ​ប្រមាណ ១,៤​លាន​ដុល្លារ​អាមេរិក និង​បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ៨០​នាក់​។​
៥. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ និង​ចាក់​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តតាកែវ ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២០៩​កន្លែង​។​
៦. គម្រោង​បង្កើត​រោងចក្រ​ត្បាញ​ខ្សែ​បន្ទះ ខ្សែយឺត និង​ខារ​អំបោះ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៩០​កន្លែង​។​
៧. គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ និង​ក្នុង​ការិយាល័យ (​ពី​ក្រណាត់ និង​ក្រដាស​) ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៣,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥១៤​កន្លែង​។​
៨. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,៩​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៨២៤​កន្លែង​។​
៩. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅក្នុង​សួន​ឧស្សាហកម្ម ស៊ូ​ចូ​វ ខេ​ម​បូ​ឌា ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៤៦៤​កន្លែង​។​
១០. គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៣,៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.០៧២​កន្លែង​។​
១១. គម្រោង​បង្កើត​រោងចក្រ​ផលិត​ឥដ្ឋការ៉ូ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្ត​ព្រះសីហនុ មាន​ទុនវិនិយោគ​ប្រមាណ ៧១,៥​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣០៤​កន្លែង​។
១២. គម្រោង​បង្កើត​រោងចក្រ​ផលិត​និង​ផ្គុំ​ដំឡើង​បន្ទះ​សូ​ឡា ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៤៧,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៩៣៧​កន្លែង​។​
១៣. គម្រោង​បង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ១២,៧​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១៦១​កន្លែង​។​
១៤. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​បន្ទះ​អេឡិចត្រូនិក ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តតាកែវ មាន​ទុនវិនិយោគ​ប្រមាណ ៩,៦​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៥០៥​កន្លែង​។
១៥. គម្រោង​បង្កើត​រោងចក្រ​ផលិត​និង​ផ្គុំ​ដំឡើង​ខ្សែ​អំពូល​ភ្លើង​តុបតែង​និង​ដើមឈើ​សិប្បនិម្មិត​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៦,២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៣៥៦​កន្លែង​។
១៦. គម្រោង​បង្កើត​រោងចក្រ​ផ្គុំ​ដំឡើង​អំពូល​ភ្លើងពណ៌​លម្អ​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ ៥,៤​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.១៧៣​កន្លែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close