សភាស្រីលង្ការក្លាយជាសង្វៀនប្រដាល់ បង្ហូរឈាមគ្នា
បណ្តាតំណាងរាស្ត្រ ស្តីលង្ការ បានប្រើប្រាស់ «កណ្តាប់ដៃ» ជំនួសសម្តីនៅក្នុងកិច្ចប្រជុំសភា ធ្វើឲ្យសភា ត្រូវផ្អាកប្រជុំ ។ ការប្រើកម្លាំងដោះស្រាយ បញ្ហា បណ្តាលឲ្យតំណាងរាស្ត្រមួយចំនួន រងរបួស ឈមហូតជោគអាវ ត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យ។
កិច្ចប្រជុំសភាស្រីលង្ការ ដើម្បីដោះស្រាយវិបត្តិនយោបាយ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ខែវិច្ឆិកា ត្រូវបានផ្អាក់ ក្រោយ ក្រុមតំណាងរាសត្រគាំទ្រ នាយករដ្ឋមន្ត្រី Mahinda Rajapaksa សម្រុកទៅវាយប្រហារ ប្រធានរដ្ឋសភាលោក Karu Jayasuriya ដើម្បីប្រឆាំង ។
ក្នុងពេលជាមួយគ្នានោះ តំណាងរាស្ត្រ ដែលមានភាពស្មោះត្រងជាមួយ នាយករដ្ឋមន្ត្រីដែលត្រូវដកហូតតំណែង លោក Ranil Wickremesingh ព្យាយាមរារាំង ដើម្បីការពារ ប្រធានរដ្ឋសភា Karu Jayasuriya ជាបុគ្គលត្រូវបានចាត់ទុកថា គាំទ្រដល់នាយករដ្ឋមន្ត្រី ដែលត្រូវដកដំណែង ។រូបភាពបានបង្ហាញឲ្យឃើញថា តំណាងរាស្ត្រ ទាំងពីរក្រុមបានបើកការវាយប្រហារគ្នាធ្វើឲ្យមានភាពចលាចលនៅក្នុងសភា ។
សមាជិកមកពីគណបក្ស ឯកភាពជាតិ របស់លោក Wichremesinghe បានយកកាំបិទទៅជាមួយ ពេលមានការប៉ះទង្គិចដោយហឹង្សាកើតឡើង ។ជាមួយគ្នានោះតំណាងផ្សេងទៀតបានប្រើប្រាស់ ដបទឹកសុទ្ធ គប់ទៅលើគូបដិប។
តំណាងរាស្ត្រ មួយរូបឈ្មោះ Dilum Amunugama ដែលជាបក្ខពួករបស់លោក Rajapaksa បានរងរបួសធ្ងន់ អាវប្រឡាក់សុទ្ធតែឈាម ត្រូវបញ្ចូនទៅកាន់មន្ទីពេទ្យ។ ការវាយប្រហារគ្នាអូសបន្លាយរយៈពេល២០នាទី ទើបអាចស្ងប់ស្ងាត់វិញ ។
ការវាយប្រហារគ្នាកើតឡើង ក្នុងពេលដែលស្រីលង្ការ ស្ថិតនៅក្នុងវិបត្តិ នយោបាយជាទ្រងទ្រាយធំក្រោយនាយករដ្ឋមន្ត្រី Wickremesinghe ត្រូវប្រធានាធិបតី Maithripala Sirisena ដកដំណែង កាលពិខែតុលាកន្លងមក ដោយសារតែធ្វើប្រងើយចំពោះ គោលបំណង ចងបានរបស់ពលរដ្ឋ ។ ប៉ុន្តែនាយករដ្ឋមន្ត្រី បញ្ចាក់ថា ការសម្រេច ដកដមណែងខាងលើ គឺជារឿងខុសច្បាប់ ហើយលោកប្រកាសថា រដ្ឋាភិបាលនឹងបន្តវិលមកដឹកនាំប្រទេសវិញ ។
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។