មនុស្សស្លាប់ជាង ៩០នាក់ ដោយសារទឹកជំនន់បាក់ដី នៅប្រទេសប្រេស៊ីល
រដ្ឋាភិបាលប្រេស៊ីលបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ដោយសារគ្រោះទឹកជំនន់ បាក់ដី បានកើនដល់៩១នាក់ហើយ ខណៈដែលមនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន។
ការរអិលបាក់ដី និងទឹកជំនន់ដ៏ធំដែលនាំមកដោយភ្លៀងធ្លាក់ខ្លាំងបានហូរកាត់សង្កាត់ទីក្រុងជាច្រើននៅភាគឦសាននៃប្រទេស តាំងពីថ្ងៃពុធ សប្តាហ៍មុន។
ទីភ្នាក់ងារសេវាការពារជនស៊ីវិលសហព័ន្ធ ដែលទទួលបន្ទុកគ្រប់គ្រងគ្រាអាសន្នបានឲ្យដឹងថា នៅរដ្ឋទាំងពីរនោះ មនុស្សជាង ៦ពាន់នាក់ នាក់បានទទួលការផ្តល់ជំនួយដែលកំណត់ដោយរដ្ឋាភិបាល ហើយជាង ៧០០០ នាក់កំពុងស្នាក់នៅជាមួយមិត្តភក្តិ ឬសាច់ញាតិ។ មានមនុស្សជាង ៤០០០នាក់ បានបាត់បង់ផ្ទះសម្បែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។