អាមេរិក ចង់ឲ្យមានបទឈប់បាញ់នៅអ៊ុយក្រែន តែរុស្ស៊ីមិនព្រម
អាមេរិក ស្រាប់តែមានគោលបំណងចង់ឲ្យមានបទឈប់បាញ់នៅក្នុងប្រទេសអ៊ុយក្រែន ខណៈរុស្ស៊ីកំពុងតែយកឈ្នះនៅក្នុងសង្គ្រាមនេះ ។ ប៉ុន្តែទីក្រុងមូស្គូ បានបដិសេធទៅលើសំណើរខាងលើរបស់អាមេរិក។
រយៈពេលប៉ុន្មានថ្ងៃកន្លងមកស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែន បានប្រែប្រួលយ៉ាងឆាប់រហ័ស ។ ក្នុងរយៈពេល ១សប្តាហ៍កន្លងមកថ្នាក់ដឹកនាំអ៊ុយក្រែនបង្ហាញពីការជឿជាក់ថានឹងបណ្តេញទាហានរុស្ស៊ីចេញពីទឹកដីរបស់ខ្លួន ។ ប៉ុន្តែនៅពេលនេះ អ៊ុក្រែនកំពុងតែចាញ់ព្រៀបនៅក្នុងតំបន់ Donbass និងតំបន់ ភាគខាងត្បូង អ៊ុយក្រែន ។
នៅពេលនេះដែរ សារព័ត៌មានអាមេរិក និងអឺរ៉ុប បានតាមដានយ៉ាងយកចិត្តទុកដាក់នៅអ្វីដែលកំពុងតែកើតឡើងនៅក្នុងសមរភូមិអ៊ុយក្រេន ដោយទាហានអ៊ុយក្រែនចុះខ្យោយ មិនអាចតទល់ជាមួយរុស្ស៊ី។ ក្នុងពេលនេះដែរ កម្រិតនៃការផ្តល់ជំនួយរបស់លោកខាងលិចទៅលើអ៊ុយក្រែន ក៏បានចុះថយ។
ជាមួយគ្នានេះដែរ អាមេរិក បានផ្ញើអាវុធបន្ថែមទៅឲ្យអ៊ុយក្រែន ក្នុងនោះមាន HIMARS ជាប្រព័ន្ធរ៉ុក្កែត មានកម្រិតចំគោលដៅខ្ពស់ ។ អាវុធទាំងនោះគឺត្រូវដកចេញពីឃ្លាំងអាមេរិកយកទៅឲ្យអ៊ុយក្រែន អាចធ្វើឲ្យកម្លាំងទាហានអាមេរិកចុះខ្សោយ។
ក្នុងពេលនេះដែរ ប្រធានាធិបតីអ៊ុយក្រែន លោកVolodymyr Zelensky នៅតែមានគោលបំណងចង់ឲ្យមានកិច្ចពិភាក្សាជាមួយរុស្ស៊ីដើម្បីឈានដល់កិច្ចព្រមព្រៀង។ ដោយលោកVolodymyr Zelensky ចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីពូទីន ប៉ុន្តែភាគីរុស្ស៊ីលើកឡើងថាអ៊ុយក្រែន មិនទាន់មានឆន្ទះក្នុងការដោះស្រាយបញ្ហានោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។