ក្នុងរយៈពេល១០ខែឆ្នាំ២០១៨ មានទេសចរជិត៨.៥លាននាក់ ឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា
លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា បានឲ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០១៨នេះ គិតពីខែមករា-តុលា កម្ពុជាមានភ្ញៀវទេសចរឆ្លងកាត់តាមអាកាសយានដ្ឋានអន្ដរជាតិទាំង៣ ជិត៨.៥លាននាក់ ដែលចំនួននេះកើនឡើងចំនួន២១.៧% បើធៀបនឹងរយៈដូចគ្នាឆ្នាំ២០១៧ ដែលមានត្រឹមតែ៧លាននាក់ប៉ុណ្ណោះ។
លោក ម៉ៅ ហាវណ្ណាល់ បញ្ជាក់ទៀតថា សម្រាប់ចំនួនជើងហោះហោះហើរក្នុងឆ្នាំនេះ ក៏មានការកើនដែរ បើធៀបនឹងឆ្នាំ២០១៧។ ឆ្នាំ២០១៨ ជើងហោះហើរមានចំនួន ៧ម៉ឺន២ពាន់៧៨៧ កើនឡើង២០% បៀបធៀបនឹងឆ្នាំ២០១៧ មានត្រឹមតែ ៦ម៉ឺន០៦៣៦ប៉ុណ្ណោះ ហើយទំនិញវិញ ក៏មានការកើនឡើងដែរ ឆ្នាំនេះមានចំនួន ៥ម៉ឺន៥ពាន់៣២៤តោន កើនឡើង១៩% ខណៈឆ្នាំ២០១៧មានត្រឹមតែ៤ម៉ឺន៦ពាន់៦៧៥តោន»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។