EU យល់ព្រម​លើ​ការបន្ថយ​ទណ្ឌកម្ម ផ្នែក​ខ្លះ​នៃ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី​

​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោ​កិ​ស្រី Charles Michel បាន​លើកឡើងថា សហភាព​អឺរ៉ុប​បាន​យល់ព្រម​លើ​ការហាមឃាត់​មួយផ្នែក​លើ​ការ​នាំចូល​ប្រេង​ពី​រុស្ស៊ី ។ លោក Michel បានប្រកាស​ទ​ថា “​កិច្ចព្រមព្រៀង​ហាមឃាត់​ការនាំចេញ​ប្រេង​របស់​រុស្ស៊ី​ទៅកាន់ EU »​។​

​ក្នុងពេល​ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំ​អឺរ៉ុប​បានសម្រេច លុប​ប្រព័ន្ធ​ធនាគារ Sberbank ចេញពី​ប្រព័ន្ធ​ទូទាត់​ប្រាក់​អន្តរជាតិ SWIFT នៅក្នុង​កញ្ចប់​ទណ្ឌកម្ម​ទី​៦​របស់​អឺរ៉ុប​។ នៅក្នុង​កិច្ចប្រជុំ​រយៈពេល​២​ថ្ងៃ គឺ​ថ្ងៃទី ៣០-៣១​ខែឧសភា ថ្នាក់ដឹកនាំ​អឺរ៉ុប បាន​ឯកភាព​កាត់បន្ថយ​ការទិញ​ប្រេង​ពី​រុស្ស៊ី រហូតដល់​ទៅ ៩០%​នៅ​ចុងឆ្នាំ​២០២២​នេះ​។​

​បច្ចុប្បន្ន ថាមពល​ប្រេង​ជាង ៦០% របស់​រុស្ស៊ី​ដឹកជញ្ជូន​ទៅកាន់​អឺរ៉ុប​តាមរយៈ​ដែនទឹក និង​៣០%​ទៀត​តាមរយៈ​បំពង់​បង្ហូរ Druzhba​។ ការសម្រេច​របស់​អឺរ៉ុប​ក្នុងការ​ហាមប្រាម ដឹកជញ្ជូន​តាម​ដែនសមុទ្រ ចំនួន​៩០%​នៅ​ចុង​ឆ្នាំនេះ​។ ចំណែក​ប្រទេស​ហុង​គ្រី និង​ស្លូ​វ៉ា​គី ព្រមទាំង​សាធារណរដ្ឋ​ឆែក នៅតែ​បន្ត​ទិញ​ប្រេង​ពី​រុស្ស៊ី​ប្រមាណ ១០% ដោយសារតែ​ប្រទេស​នេះ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ថាមពល​ប្រេង​ពី​រុស្ស៊ី​។​

​ប្រធាន​គណៈកម្មការ​អឺរ៉ុប EC លោក Charles Michel កាលពី​ថ្ងៃទី ៣០​ខែឧសភា បានប្រកាសថា នៅក្នុង​កិច្ចប្រជុំ​នាទី​ក្រុង​ព្រុ​ច​ស៊ែ​ល ប្រទេស​បែ​ល​ហ្សិ​ច ថ្នាក់ដឹកនាំ​អឺរ៉ុប បាន​ព្រមព្រៀងគ្នា ផ្តល់ប្រាក់​៩​ពាន់​លាន​អឺរ៉ូ​ដល់​អ៊ុយ​ក្រែ​ន ដើម្បី​ជួយ​ដល់​សេដ្ឋកិច្ច​ប្រទេស​នេះ​ក្នុងពេល​កំពុងតែ​មា​នស​ង្គ្រា​ម​។​

​នៅលើ​បណ្តាញ​សង្គម Twitter លោក Charles Michel បាន​បញ្ជាក់ថា នឹង​បន្ត​ជួយ​ដល់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយ​ប្រាក់សុទ្ធ ហើយ​សន្យា​បន្ត​ជួយ​ដល់​ប្រទេស​នេះ​ក្នុងការ​ស្ថាបនា​ឡើងវិញ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close