គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ កោះប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​នានា

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​កោះប្រជុំ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​នានា កាលពី​ល្ងាច​ថ្ងៃទី​៣១ ខែឧសភា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) ដើម្បី​វែកញែក​ពី​ចិត្តសាស្ដ្រ​លម្អិត និង​ចំណុចខ្លាំង​-​ចំណុចខ្សោយ ក្រោយ​បញ្ចប់​ស៊ី​ហ្គេម នៅ​វៀតណាម ដើម្បី​ពង្រឹង​បច្ចេកទេស​ស្វែងរក​មេដាយ ក្នុងឋានៈ​ជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ CAMSOC, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ អគ្គលេខាធិការរង CAMSOC និង​ជា​អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ឯកឧត្តម សំហេង បុរស រដ្ឋលេខាធិការ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា និង​ប្រធាន​សហព័ន្ធ​ខ្មែរ​អត្តពលកម្ម​ស្ម័គ្រចិត្ត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close