​សិង្ហ​បុរី រកឃើញ​ករណី​ឆ្លង​កូ​វីដ​១៩​ជិត ៥​ពាន់​នាក់ ក្នុង​១​ថ្ងៃ​

​ក្រសួងសុខាភិបាល​សិង្ហ​បុរី បានប្រកាស​ពី​ការរកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន ៤,៩៨៥​ករណី និង​ស្លាប់​៣​នាក់​ទៀត ក្នុង​រយៈពេល​២៤​ម៉ោង​ចុង​ក្រោយនេះ​។​

​នេះ​បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង ចុះផ្សាយ​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែឧសភា ឆ្នាំ​២០២២​។​

​ក្នុងចំណោម​ករណី​ឆ្លង​ខាងលើ មាន​១១១​ករណី​ជា​ករណី​នាំចូល ក្រៅពីនោះ​ករណី​ឆ្លង​ក្នុងស្រុក​ទាំងអស់​។​
​បូក​បញ្ចូល​តួលេខ​ថ្មី​ខាងលើ ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩​នៅក្នុង​ប្រទេស​សិង្ហ​បុរី សរុប​កើន​ដល់ ១,៣០៣,២៩៤​ករណី ក្នុងនោះ​ស្លាប់ ១,៣៨៩​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close