ល្បែងប្រពៃណី “វាយប្រដំ” ឬ “វាយកូនគោល” ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង
“វាយប្រដំ” ជាល្បែងប្រពៃណីមួយប្រភេទ មាននៅក្នុងសង្គមខ្មែរស្ទើរគ្រប់ស្រុកគ្រប់តំបន់ជាយូរមកហើយ ដោយគ្រាន់តែហៅឈ្មោះផ្សេងៗពីគ្នា មានជាអាទិ៍ “វាយកូនគោល” ឬ “លេងប៊ែក”។ ពុំមែនតែខ្មែរទេដែលមានល្បែងនេះ មានជាតិសាសន៍ដទៃទៀតដូចជាឥណ្ឌា ចិនជាដើមក៏និយមលេងដែរ តាំងពីបុរាណកាលមកដល់សព្វថ្ងៃ។
ល្បែងនេះមានពីរប្រភេទ គឺប្រភេទ “អ្នកលេងជិះលើខ្នងសេះ” ដែលនៅស្រុកគេហៅ “Polo Game” និងមួយប្រភេទទៀត “អ្នកលេងរត់ថ្មើរជើង” ដែលនៅប្រទេសគេហៅ “Field Hockey” និង “Ice Hockey”។ ប៉ុន្តែនៅស្រុកខ្មែរសព្វថ្ងៃ ល្បែងវាយកូនគោលជិះសេះនេះ គឺបានបាត់បង់ទៅហើយ ដោយពុំមានអ្នកណាម្នាក់ធ្លាប់ឃើញ ឬធ្លាប់ស្គាល់ឡើយ ពោលគឺឃើញនៅសល់តែចម្លាក់នៅលានជល់ដំរី (ចុងស.វ.ទី១២ ឬដើមស.វ.ទី១៣) ខេត្តសៀមរាបប៉ុណ្ណោះ។ ចំណែកល្បែងវាយកូនគោល ដែលលេងដោយរត់ថ្មើរជើង ទើបនឹងបាត់បង់ថ្មីៗ ឬតំបន់ខ្លះមានលេងដោយកម្រមកដល់សព្វថ្ងៃ។
វីដេអូឯកសារនេះ ជាឧទាហរណ៍នៃការសាកល្បងឲ្យអ្នកស្រុកអ្នកភូមិដែលមានចំណេះដឹងលេង ឡើងវិញនៅក្នុងឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង ដែលល្បែងនេះទើបនឹងបាត់បង់ថ្មីៗ៕
https://www.facebook.com/KhmerCultureMinistry/videos/562271498747707
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។