ថៃ ស្នើសុំ​ថវិកា​ឆ្នាំ​២០២៣ កើន​ដល់​ជាង ៩៣​ពាន់​លាន​ដុល្លារ​

បាងកក​៖ ដើម្បី​ព​ន្លឿ​ន​ការស្តារ​សេដ្ឋកិច្ច​ដែល​កំពុង​ស្ទុះ​ងើប​យឺត រាជរដ្ឋាភិបាល​ថៃ បាន​ស្នើសុំ​ការចំណាយ​ខ្ពស់ជាង​មុន រហូតដល់ ៣,១៨៥​ទ្រី​លាន​បាត (៩៣,២៤​ពាន់​លាន​ដុល្លារ​) នៅក្នុង​សេចក្តី ព្រាង​ច្បាប់​ថវិកា​ឆ្នាំ​២០២៣​។​

​សេចក្តីព្រាងច្បាប់​ថវិកា​នេះ​ដែល​កំពុង​ត្រូវបាន​ពិភាក្សា​នៅក្នុង​សភា គម្រោង​ចំណាយ​ខ្ពស់ជាង​មុន ២,៧៤​ភាគរយ​ធៀប​នឹង​ឆ្នាំ​បច្ចុប្បន្ន ហើយ​ឱនភាព​ថវិកា​ធ្លាក់ចុះ ០,៧​ភាគរយ​មក​នៅត្រឹម ៦៩៥​ប៊ី​លាន បាត ឬ​ប្រហែល ៣,៩​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ។​

​លោក ប្រា​យុទ្ធ ចាន់​អូ​ចា នាយករដ្ឋមន្ត្រី​ថៃ ខណៈ​ថ្លែង​ទៅកាន់ សភា​ថា​៖ «​ក្នុង​កាលៈទេសៈ​បែបនេះ រដ្ឋាភិបាល​ត្រូវអនុវត្ត​គោល នយោបាយ​សារពើពន្ធ​បែប​ពង្រីក​ដើម្បី​គាំទ្រ​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​»​។​

​លោក​បាន​បន្ថែមថា នៅក្នុង​ឆ្នាំសារពើពន្ធ ២០២៣ ប្រាក់ចំណូល​ត្រូវបាន​គេ​រំពឹងថា​នឹង​ប្រសើរ ឡើងជា បណ្តើរៗ នៅពេលដែល​សេដ្ឋកិច្ច​ងើប​ឡើងវិញ​បន្ទាប់ពី​ការ បន្ធូរ បន្ថយ​ការ​រឹតបន្តឹង​ការទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close