កម្មការិនី ម្នាក់បានស្លាប់ភ្លាមៗបន្ទាប់ពីរ៉ូឡូកិន

ខេត្តបន្ទាយមានជ័យ៖ ស្ត្រីជា​កម្មការិនីម្នាក់ ដែរជាអ្នកជួសជុកផ្លូវថ្នល់ បានស្លាប់​បាត់បង់ជីវិតភ្លាមៗ​ បន្ទាប់ពីរ៉ូឡូធ្វើផ្លូវថ្នល់កិន មើលទៅគួរឲ្យ សង្វេគបំផុត ហេតុការណ៍នេះបានកើតឡើងនៅចំណុច ផ្លូវជាតិលេខ៥ ផ្លូវវាងក្រុង សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីរសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ដែរស្ថិតនៅលើផ្លូវសាងសង់ តាមគម្រោងស្តារឡើងវិញ ផ្លូវជាតិលេខ៥ ។

Image may contain: one or more people and outdoor

បើតាមការអោយដឹងពីអ្នករួមការងាជាមួយបានអោយដឹងថា បន្ទាប់ពីធ្វើការហត់អស់កំលាំង​នារីរង្គ្រោះបានទៅ​អង្គុយ​ជ្រក​ម្លប់ នៅមុខកង់រ៉ូឡូ កិនថ្នល់ ដោយនារីរង្គ្រោះឃើញរ៉ូឡូនៅស្ងៀមគ្មានអ្នកបើក​ ។​ ចំណែក អ្នកបើករ៉ូឡូ មកពីបន្ទោរបង់វិញមិនដឹង មានមនុស្សនៅពីមុខរ៉ូឡូទេ ហើយជាចៃដន្យរ៉ូឡូមិនបានពន្លត់​ទេ​ ជាហេតុធ្វើអោយនារី​រង្គ្រោះមិនបានដឹងថាករ៉ូឡូទៅមុខ​ ទើបបណ្តាលឲ្យកិន នាងស្លាប់តែម្តង ។Image may contain: 1 person, standing

សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ វ៉ាន់ ឈៀក ភេទស្រី អាយុ ៣៨ឆ្នាំ រស់នៅភូមិព្រែករពៅ ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ជាកម្មការិនី ធ្វើផ្លូវ នៅចំណុច ខាងលើ ។ ជនរងគ្រោះ ត្រូវបានរ៉ូឡូ កិនថ្នល់ កិនស្លាប់ ភ្លាមៗ ខណ:ដែលមេឃក្តៅអ្នកបើករ៉ូឡូឈប់ ទៅបត់ជើងតូច ដោយមិនពន្លត់ ម៉ាស៊ីនរ៉ូឡូ ហើយពេលឃើញ រ៉ូឡូឈប់ស្ងៀម ជនរងគ្រោះ ក៏មកអង្គុយ ជ្រកកម្តៅថ្ងៃ ដោយផ្អែកខ្នង នឹងកង់រ៉ូឡូ លុះពេល អ្នកបើករ៉ូឡូ មកពីបត់ជើងតូចវិញ មិនចាប់អារម្មណ៍ ក៏បើកទៅមុខ កិនជនរងគ្រោះ ស្លាប់តែម្តង៕

Image may contain: text

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close