ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ៖ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដំណើរការល្អ សេរី និងយុត្តិធម៌
ភ្នំពេញ៖ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នៅក្នុងប្រទេសកម្ពុជា កាលពីថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ ដំណើរការយ៉ាងល្អត្រឹមត្រូវ សេរី មានតម្លាភាព និងយុត្តិធម៌។
ការអះអាងនេះបានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅសណ្ឋាគារហៃយ៉ាត់ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២នេះ។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ បានបិទបញ្ចប់ កាលពីល្ងាចថ្ងៃទី០៥ ខែមិថុនា ដោយមានប្រជាពលរដ្ឋ ៧៧.៩១ភាគរយ ស្មើនឹងជាង៧.១លាននាក់ បានមកចូលរួមបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះ ក្នុងបញ្ជីឈ្មោះបោះឆ្នោតជាង៩.២លាននាក់។
ការបោះឆ្នោតនេះមានការចូលរួមសង្កេតការណ៍ដោយបណ្តាស្ថាប័ន អង្គការ សហគមន៍ចំនួន៧២ និងសហគមន៍អន្តរជាតិចំនួន១៩។ ព្រមទាំងមានភ្ញៀវពិសេស ចំនួន៥ ស្ថាប័នផងដែរ ក្នុងនោះមានស្ថានទូតជប៉ុន អូស្ត្រាលី និងរុស្ស៉ីជាដើម៕
ប្រភព៖ fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។