អបអរទិវាបរិស្ថានពិភពលោក ថ្ងៃទី៥ ខែមិថុនា!
នៅខេត្តមណ្ឌលគិរី សហគមន៍ជាផ្នែកមួយយ៉ាងសំខាន់ក្នុងការអភិរក្សជីវៈចម្រុះ ដ៏សំបូរបែបនៅក្នុងដែនជម្រកសត្វព្រៃស្រែពកនិងភ្នំព្រេចដែលជាបេះដូងនៃតំបន់ព្រៃទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ដោយសារតំបន់នេះផ្តល់ទីជម្រកដល់សត្វព្រៃសំខាន់ៗមានតម្លៃជាសកលជាច្រើនប្រភេទ។
ការចូលរួមពីសហគមន៍មូលដ្ឋាន ជាពិសេសជនជាតិដើមភាគតិចក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាពពិតជាមានសារៈសំខាន់ណាស់ និងបានបង្ហាញអំពីទំនាក់ទំនងមិនអាចខ្វះបាននៃការរស់នៅដោយពឹងអាស្រ័យរវាងធម្មជាតិនិងមនុស្ស។
អង្គការWWF បានគាំទ្រសហគមន៍ការពារតំបន់ធម្មជាតិចំនួន១៨ ដែលមានផ្ទៃនប្រមាណ៥៧ពាន់ហិកតា មានសមាជិកប្រមាណ ១៦ពាន់នាក់ (ស្ត្រី៤៣%) ចូលរួមគ្រប់គ្រងធនធានធម្មជាតិ ដោយក្នុងនោះសហគមន៍បានចូលរួមល្បាតព្រៃ ផ្សព្វផ្សាយនិងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃធម្មជាតិ និងប្រើប្រាស់អនុផលព្រៃឈើប្រកបដោយនិរន្តរភាព។
ដោយមានការឧបត្ថម្ភថវិកាពី USAID, European Union (EU), Swedish International Development Cooperation Agency (SIDA) and the German Government’s Federal Ministry for Economic Cooperation and Development (BMZ) សហគមន៍ក៏បានទទួលចំណេះដឹង និងបច្ចេកទេសកសិកម្មមេត្រីភាពបរិស្ថានក្នុងការអភិរឌ្ឍជីវភាព និងរស់នៅដោយសុខដុមជាមួយធម្មជាតិផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។