សហព័ន្ធខ្មែរកីឡាទោចក្រយាន រៀបចំកម្មវិធីជិះកង់ “អបអរសាទររំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត”
សហព័ន្ធខ្មែរកីឡាទោចក្រយាន ជម្រាបជូនដំណឹងដល់ក្លិប-សមាគម និងសាធារណជន ដែលស្នេហាវិស័យ កីឡាទោចក្រយានទាំងអស់ឱ្យបានជ្រាបថា៖ សហព័ន្ធសហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស នឹងរៀបចំកម្មវិធីជិះកង់ដើម្បី “អបអរសាទររំលឹកខួបលើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ដោយចេញដំណើរពីមុខវិមានឈ្នះឈ្នះ ឆ្ពោះទៅកាន់ភូមិកោះថ្ម ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ពាក្យចូលរួមកម្មវិធីជិះកង់នេះ នឹងចាប់ផ្តើមទទួលចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅទីស្នាក់ការសហព័ន្ធខ្មែរកីឡាទោចក្រយាន ស្ថិតនៅក្នុងអាគារទីស្នាក់ការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC)ជាន់ទី២។
សេចក្តីលម្អិតសូមពិនិត្យមើលលិខិតជូនដំណឹងជូនភ្ជាប់មកជាមួយ៖
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។