វៀតណាម ជាប្រទេសដំបូងគេ ផលិតវ៉ាក់សាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក
ហាណូយ៖ ក្រសួងកសិកម្មវៀតណាម បានឲ្យដឹងថា វៀតណាម បានក្លាយជាប្រទេសដំបូងគេ ដែលផលិតវ៉ាក់សាំងសម្រាប់ជំងឺប៉េស្តជ្រូកអាហ្វ្រិក។
លោក Phung Duc Tien អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បាននិយាយ ថ្មីៗនេះថា ក្រសួងរបស់លោកនឹងធ្វើការប្រកាសជាផ្លូវការ នៅថ្ងៃសុក្រនេះ និងអនុម័តវ៉ាក់សាំងសម្រាប់ចែកចាយ។
លោកបាននិយាយថា វ៉ាក់សាំងនេះត្រូវបានគេហៅថា NAVET-ASFVAC ហើយត្រូវបានផលិតដោយក្រុមហ៊ុន Navetco National Veterinary (Navetco) ។ លោកបាននិយាយថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលត្រូវបានរកឃើញដំបូងនៅទ្វីបអាហ្វ្រិក ក្នុងឆ្នាំ ១៩២១ គឺធ្វើឱ្យជ្រូកស្លាប់។
ប្រទេសវៀតណាមបានចាប់ផ្តើមធ្វើការផលិតវ៉ាក់សាំង កាលពីឆ្នាំ ២០២០ ដោយមានជំនួយពីអ្នកជំនាញអាមេរិក។ បន្ទាប់ពីការសាកល្បងមន្ទីរពិសោធន៍ចំនួន ៥ វ៉ាក់សាំងនេះបានបង្ហាញថា អាចការពារយ៉ាងហោចណាស់ ៨០ ភាគរយនៃសត្វជ្រូកដែលមានភាពស៊ាំនឹងជំងឺដែលរក្សាភាពស៊ាំ រយៈពេលប្រាំមួយខែ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។