រុស្ស៊ីបន្ថែមមន្ត្រីអាមេរិក៦១រូប ក្នុងបញ្ជីដាក់ទណ្ឌកម្មថ្មី
ពលរដ្ឋអាមេរិកជាង៦០ នាក់ រួមមានទាំងរដ្ឋមន្ត្រី ហិរញ្ញវត្ថុលោក Janet Yellen និងរដ្ឋមន្ត្រីក្រសួងថាមពលលោក Jennifer Granholm ត្រូវបានរុស្ស៊ីហាមប្រាម ចូលទឹកដីរបស់ខ្លួន ។ សកម្មភាពខាងលើគឺដើម្បីតបតអាមេរិកដាក់ទណ្ឌកម្មមកលើមន្ត្រីរុស្ស៊ី។
រដ្ឋមន្ត្រីក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា នេះជាការឆ្លើយតបទៅនឹងការពង្រីកទណ្ឌកម្មរបស់អាមេរិកទៅលើប្រទេសរុស្ស៊ី ពិសេសគឺមន្ត្រី និងអ្នករកស៊ីសំខាន់ៗរបស់រុស្ស៊ី។ ក្នុងពេលនេះ ទីក្រុងមូស្គូបានសម្រេចដាក់ទណ្ឌកម្មទៅលើពលរដ្ឋអាមេរិក៦១នាក់ ក្នុងនោះមានមន្ត្រីជាន់ខ្ពស់ ជាច្រើនរូប។
តាមការលើកឡើងរបស់ក្រសួងការបរទេសរុស្ស៊ី នៅបញ្ជីឈ្មោះបន្ថែមដាក់ទណ្ឌកម្ម មានមន្ត្រីនៅក្នុងក្រសួងការបរទេសអាមេរិកផងដែរ និងមន្ត្រី បុគ្គលល្បីៗមានដូចជា អគ្គនាយកក្រុមហ៊ុនអាកាសចរណ៍ United Airlines លោក Brett Hart …។
ចាប់តាំងពីរុស្ស៊ីបើកយុទ្ធនាការយោធានៅក្នុងប្រទេសអ៊ុយក្រែន នាថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ អាមេរិក និងបណ្តាប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មទៅលើមន្ត្រីរុស្ស៊ី ជាច្រើន ក៏ដូចទណ្ឌកម្មសេដ្ឋកិច្ច ហិរញ្ញវត្ថុ។ រុស្ស៊ីក៏បានតបតវិញដូចទៅនឹងអ្វីដែលលោកខាងលិចធ្វើទៅលើទីក្រុងមូស្គូ ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។