បាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ស្លាប់មនុស្ស២នាក់ នៅអាល្លឺម៉ង់
ប៊ែកឡាំង៖ មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីមានការបាញ់ប្រហារនៅក្នុងផ្សារទំនើបមួយ ស្ថិតភាគកណ្តាលប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃអង្គារ ទី៧ ខែមិថុនា។
នគរបាលបានឱ្យដឹងថា ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១រសៀល នៅក្នុងតំបន់ Schwalmstadt-Treysa ដែលជាទីក្រុងមួយដែលមានមនុស្សប្រហែល ៨,៥០០នាក់រស់នៅស្ថិតភាគឦសាន នៃរដ្ឋធានីហិរញ្ញវត្ថុ Frankfurt របស់ប្រទេសអាល្លឺម៉ង់។
ប្រភពដដែលនេះបានបន្តថា មិនទាន់ដឹងថាមានអ្វីកើតឡើងឲ្យច្បាស់នោះទេ។ ប៉ុន្តែកាសែតក្នុងតំបន់ HNA បានដកស្រង់សាក្សីដែលឃើញផ្ទាល់ភ្នែកថា បុរសម្នាក់បានបាញ់សម្លាប់ស្ត្រីម្នាក់ ហើយបន្ទាប់មកក៏បានសម្លាប់ខ្លួនឯងក្នុងហាងលក់សម្លៀកបំពាក់ Aldi៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។