ការនាំអង្កររបស់វៀតណាម បន្តធ្លាក់ថ្លៃ ២ខែជាប់គ្នា!
តម្លៃនៃការនាំចេញអង្កររបស់វៀតណាមបានធ្លាក់ចុះក្នុងរយៈពេល ពីរខែជាប់គ្នា ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន។ ពីរខែមកនេះ ជាមធ្យម មកនៅត្រឹម ៤១៥ ដល់ ៤២០ដុល្លារអាមេរិក ក្នុងមួយតោន។
សម្រាប់ឆ្នាំ២០២២ រហូតមកដល់៥ខែដំបូងនេះ វៀតណាមបាននាំចេញចំនួន ២.៨៦ លានតោនក្នុងតម្លៃ ១.៣៩ ពាន់លានដុល្លារ កើនឡើង ១០.៣ភាគរយ នៅក្នុងបរិមាណ ប៉ុន្តែធ្លាក់ចុះ ១ភាគរយនៅក្នុងតម្លៃ នេះបើយោងតាមទិន្នន័យពីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ។
ហ្វីលីពីននៅតែជាទីផ្សារអង្ករច្រើនបំផុត របស់វៀតណាម ។ យ៉ាងណាក៏ដោយ តម្លៃក្នុងស្រុកបានកើនឡើងបន្តិចនៅដើមខែមិថុនា ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។