ភ្នំ​ដា​ឡៃ ជា​គោលដៅ​ថ្មី​សម្រាប់​អ្នកដើរ​ភ្នំ​ទេសចរណ៍ធម្មជាតិ​បែប​ជីវៈចម្រុះ

ភ្នំ​ដា​ឡៃ ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ក្នុងភូមិ​សាស្ត្រ ភូមិ​ទំព័រ ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង​ខេត្តពោធិ៍សាត់​។ កំពូលភ្នំ​ដា​ឡៃ​មាន រយ​:​កម្ពស់ ១០២៩​ម៉ែត្រ​ពី​នីវ៉ូទឹក​សមុទ្រ នៅ​ខាងកើត​ភ្នំ​ទំព័រ ។​

​ភ្នំ​ដា​ឡៃ ជា​គោលដៅ​ថ្មី​សម្រាប់​អ្នកដើរ​ភ្នំ​ទេសចរណ៍ធម្មជាតិ​បែប​ជីវ​:​ចម្រុះ ដែល​អាច​មើលឃើញ​ទេសភាព​ស្ទើរ​គ្រប់​ជ្រុង ពេល​ថ្មើរជើង​ពី​ជើងភ្នំ​រហូតដល់​កំពូល​ភ្នំ​។ ជើងភ្នំ​មាន​ទឹកធ្លាក់​ដ៏​ស្រស់ស្អាត​ឈ្មោះថា​ទឹកធ្លាក់ ភ្នំ​ដា​ឡៃ​។

​ថ្មើរជើង​ពី​ភូមិ​ទំព័រ ដល់​កំពូលភ្នំ​ដា​ឡៃ ប្រហែល​៥​ម៉ោង ចម្ងាយ ៦ គីឡូម៉ែត្រ​៕​

ប្រភព៖ ក្រសួងបរិស្ថាន

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close