ចំនួន​សត្វ​ដំរី​នៅ​កម្ពុជា មាន​តិចតួច និង​មាន​ជម្រក​នៅ​ភូមិភាគ​ឦសាន និរតី និង​ភូមិភាគ​ខាងជើង​

​ដំរី​អាស៊ី (​ឈ្មោះ​អង់គ្លេស​៖ Asian Elephant ឈ្មោះ​វិទ្យាសាស្ត្រ​៖ Elephas maximus)។ ដំរី​អាស៊ី​ជា​ប្រភេទ​សត្វចតុបាទ​ដែលមាន​មាឌធំ​ជាងគេ​បំផុត​។ វា​មាន​ប្រមោយ​វែង ស្បែក​ក្រាស់​ពណ៌​ប្រផេះ និង​មាន​រោម​រឹង​ខ្លីៗ ស្លឹកត្រចៀក​មាន​រាង​ដូច​ផ្លិត​តែ​ស្តើង​។

​ដំរី​អាស៊ី​មាន​ខ្នង​ស្ទើ​រាបស្មើ រីឯ​ដំរី​អាហ្វ្រិក​មាន​ខ្នង​កោង​ជា​ទួល​ខ្ពស់​ឡើងលើ​។ សត្វ​ដំរី​រស់នៅ​តាម​ព្រៃ​ល្បោះ វាលស្មៅ ព្រៃ​ឬ​ស្សី ព្រៃ​ជាំ​ទឹក តាម​ដងអូរ ព្រៃ​ពាក់កណ្តាល​ស្រោង និង​ព្រៃស្រោង​។

​ចំនួន​សត្វ​ដំរី​នៅ​កម្ពុ​ជាមាន​តិចតួច និង​មាន​ជម្រក ស្ថិតនៅ​ភូមិភាគ​ឦសាន និរតី (​ជួរ​ភ្នំក្រវាញ​) និង​ភូមិភាគ​ខាងជើង​។ បញ្ហា​ប្រឈម​មានដូចជា ការ​បរបាញ់​ដើម្បី​យក​ភ្លុក និង​បាត់បង់​ទីជម្រក​។ ​ដំរី​អាស៊ី​ស្ថិតក្នុង​ក្រុម​ប្រភេទ​ជិត​ផុត​ពូជ​នៅ​កម្ពុជា និង​ត្រូវបាន​ចុះ​ក្នុង​បញ្ជី​ក្រហម IUCN ជា​ប្រភេទ​ដែល​ជិត​ផុត​ពូជ​(EN)៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close