ភ្លៀងលាយខ្យល់កន្ត្រាក់ វាយប្រហារផ្ទះជិត៤០ខ្នង និងខូចខាតសម្ភារមួយចំនួនធំ នៅស្រុកកណ្តៀង
ពោធិ៍សាត់៖ គ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ បានវាយប្រហារលើតំបន់ខ្លះនៅក្នុងក្រុងពោធិ៍សាត់ ស្រុកកណ្តៀង និងស្រុកបាកាន នៃខេត្តពោធិ៍សាត់ កាលពីល្ងាចថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានបំផ្លាញផ្ទះសម្បែង ប្រជាពលរដ្ឋអស់ជិត៤០ខ្នង និងខូចខាតសម្ភារមួយចំនួនទៀត តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ។
យោងតាមតួលេខបឋម របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីវេលាម៉ោង ០៣៖៣៥នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ម្សិលមិញ នៅតំបន់ខ្លះក្នុងក្រុងពោធិ៍សាត់ មានករណីគ្រោះធម្មជាតិភ្លៀងលាយខ្យល់កន្ត្រាក់ បណ្ដាលឱ្យខូចខាតដំបូងផ្ទះរបស់ប្រជាពលរដ្ឋអស់ ចំនួន០៩ខ្នង និងខូចខាតសម្ភារមួយចំនួនទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។