ម៉ាឡេស៊ី រំពឹងថា សាច់មាន់ក្នុងស្រុកនឹងមានស្ថេរភាព
ការផ្គត់ផ្គង់មាន់នៅក្នុងប្រទេសម៉ាឡេស៊ី នៅតែទាបជាងបរិមាណ ដែលត្រូវការសម្រាប់ការប្រើប្រាស់ក្នុងស្រុក ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងកសិកម្ម និងឧស្សាហកម្មអាហារ ថ្មីៗនេះ មានការរំពឹងថា នឹងមានស្ថិរភាពចាប់ពីខែមិថុនានេះទៅ។
លោក Ronald Kiandee តាមរយៈនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី៩ មិថុនាថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅទីក្រុង Putrajaya ថ្មីៗនេះ ក្រសួង បានបង្ហាញស្ថានភាពផ្គត់ផ្គង់អាហារជាតិសម្រាប់មុខទំនិញអាហារសំខាន់ៗចំនួនប្រាំបីមុខ រួមមានសាច់មាន់ សាច់គោ ស៊ុត ទឹកដោះគោស្រស់ ត្រី ផ្លែឈើ បន្លែ និងអង្ករ។
លោករដ្ឋមន្ត្រីថា ការផ្គត់ផ្គង់នេះកំពុងងើបឡើងវិញជាបណ្តើរៗ ហើយត្រូវបានរំពឹងថានឹងមានស្ថិរភាពចាប់ពីខែមិថុនា ឆ្នាំ២០២២តទៅ។
លោកក៏បានមានប្រសាសន៍ថា គណៈរដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្រេចអនុវត្តវិធានការបង្ការរយៈពេលខ្លី មួយចំនួនដើម្បីធានាសុវត្ថិភាពការផ្គត់ផ្គង់សាច់មាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។