វៀតណាម​៖ ការកាត់បន្ថយ​ពន្ធ​លើ​ប្រេងឥន្ធនៈ នឹង​ជួយ​បន្ថយ​តម្លៃ​ទំនិញ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ផលិត​

​នៅ​ប្រទេស​វៀតណាម តម្លៃ​ប្រេងឥន្ធនៈ​ប្រភេទ​ធម្មតា​មានតម្លៃ​១,៣០​ដុល្លារ​ក្នុង​មួយ​លីត្រ ខណៈ​ប្រេងឥន្ធនៈ​ប្រភេទ ស៊ុប​ពែរ មានតម្លៃ​១,៣៦​ដុល្លារ ក្នុង​មួយ​លីត្រ ដោយ​គិត​ចាប់ពី​ថ្ងៃទី​១ ខែមិថុនា​។​

​តម្លៃ​ប្រេងឥន្ធនៈ​នៅ​វៀតណាម បាន​កើនឡើង​២៧,២៦​ភាគរយ បើ​គិត​ចាប់ពី​ដើមឆ្នាំ​២០២២​។ ដោយ​តម្លៃ​ហក់​ឡើង​បែបនេះ រដ្ឋាភិបាល​វៀតណាម ពិចារណា​កាត់​ពន្ធ​លើ​ប្រេងឥន្ធនៈ​បន្ថែមទៀត ដើម្បី​ជួយ​បន្ថយ​ការចំណាយ​របស់​ប្រជាជន និង​តម្លៃ​ទំនិញ ក៏ដូចជា​ថ្លៃ​ដឹកជញ្ជូន​នៅក្នុង​ទីផ្សារ​។ ពន្ធ​លើ​ប្រេងឥន្ធនៈ​របស់​វៀតណាម មាន​ទំហំ​៣០​ភាគរយ​នៃ​តម្លៃ​ប្រេង​លក់រាយ​នៅក្នុង​ទីផ្សារ ដោយ​គិត​លើ​ពន្ធ​នាំចូល​, ពន្ធ​នៃ​ការប្រើប្រាស់​ពិសេស និង​ពន្ធ​លើ​ការការពារ​បរិស្ថាន​។​

​លោក Ho Duc Phoc រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​វៀតណាម បាន​សង្កត់ធ្ងន់​ក្នុង​កិច្ចប្រជុំសភា កាល​ចុង​សប្តាហ៍​នេះ ថា «​ការកាត់បន្ថយ​ពន្ធ​លើ​ប្រេងឥន្ធនៈ នឹង​ជួយ​បន្ថយ​តម្លៃ​ទំនិញ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​ផលិត​សម្រាប់​ធុរកិច្ច​រួមទាំង​ធ្វើឱ្យមាន​កំណើនសេដ្ឋកិច្ច​»៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close