យាយរវល់ធ្វើម្ហូប ចៅទៅចាប់ព្រីភ្លើង ឆក់ស្លាប់ គួរឲ្យអាសូរ
កុមារអាយុប្រមាណ១ខួបម្នាក់បានស្លាប់គួរឲ្យអាសូរ កាលពីវេលាម៉ោងប្រមាណ៩ព្រឹក ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅភូមិទី១ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយឆក់ខ្សែភ្លើង។
បើតាមរបាយការណ៍របស់សមត្ថកិច្ច កុមាររងគ្រោះមានឪពុកឈ្មោះ ថា អូន អាយុ ៣៤ឆ្នាំ មុខរបរ កម្មករសំណង់ ចំណែកម្តាយឈ្មោះ សី រួន អាយុ២០ឆ្នាំ មុខរបរ កម្មករ។
នៅមុនពេលកើតហេតុ ឪពុកម្តាយរបស់កុមាររងគ្រោះ បានប្រគល់កុមាររងគ្រោះឲ្យម្តាយជាអ្នកមើលថែ តែនៅវេលានោះ ដោយសារតែយាយកំពុងធ្វើម្ហូប ស្រាប់តែក្មេងប្រុសរងគ្រោះ បានទៅចាប់ព្រីភ្លើង ដែលបានដាក់នៅលើពូកដេក បណ្តាលឲ្យឆក់ស្លាប់តែម្តង។
យ៉ាងណាក៏ដោយ នេះគឺជាមេរៀនមួយសម្រាប់ឪពុកម្តាយទាំងឡាយ ដោយមិនគួរធ្វេសប្រហែសចំពោះគ្រឿងអគ្គិសនីនៅក្នុងផ្ទះ ដោយវាអាចបណ្តាលឲ្យមានគ្រោះថ្នាក់ និងជួបរឿងនឹកស្មានមិនដល់ដូចករណីខាងលើនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។