កម្ពុជា បន្ត​ធ្លាក់ភ្លៀង​ពី​ខ្សោយ​ទៅ​ច្រើន លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​, ចាប់ពី​ថ្ងៃទី​១៥-២១ ខែមិថុនា​!

​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម នៅ​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២២​នេះ បានចេញ​សេចក្តីជូនដំណឹង ស្តីពី​ការ​ព្យាករ​ធាតុអាកាស ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២​។​

​ក្រសួង​ធនធាន​ទឹកបាន​ឲ្យ​ដឹងថា ព្រះរាជាណាចក្រ​កម្ពុជា បន្ត​ទទួលរង​ឥទ្ធិពល​ពី​ជ្រលង​នៃ​ប្រព័ន្ធ​សម្ពាធ​ទាប ដែល​អូសបន្លាយ​នៅលើ​ភាគ​ខាងជើង​ប្រទេស​ថៃ ប្រទេស​ឡាវ និង​ប្រទេស​វៀតណាម ជាមួយនឹង​ខ្យល់មូសុង​និរតី​បក់​ក្នុង​ល្បឿន​មធ្យម​។ ស្ថានភាព​បែបនេះ​នឹងធ្វើ​ឲ្យ​៖

១៖ បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​
* សីតុណ្ហភាព​អប្បបរមា មាន​ពី​២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៧°C
* បណ្តា​រាជធានី​ខេត្ត​នានា នឹង​អាចមាន​ភ្លៀង​ធ្លាក់​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់ ។ * ក្នុងអំឡុងពេល​ជាមួយគ្នា​នោះ​ក៏​អាចមាន​ផ្នែក​នៃ​បណ្តា​ខេត្ត​ខ្លះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​។​

២៖ បណ្តា​ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី​២៣-២៥°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦°C
* នឹង​អាចមាន​ភ្លៀង​នៅក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​បង្គួរ លាយឡំ​ទៅដោយ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​។​

៣៖​តំបន់​មាត់សមុទ្រ​
* សីតុណ្ហភាព​អប្បបរមា​មាន​ពី ២៤-២៦°C
* សីតុណ្ហភាព​អតិបរមា មាន​ពី ៣៤-៣៦ °C
* នឹង​អាចមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​ខ្សោយ​ទៅ​មធ្យម​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close