ចុង​សប្ដាហ៍​នេះ​! កម្ពុជា មាន​ភ្ញៀវទេសចរ​ជិត ៣៣​ម៉ឺន​នាក់ ចេញ​ដើ​កម្សាន្ត​

​ភ្នំពេញ​៖ ស្ថានភាព​ភ្ញៀវទេសចរ​ផ្ទៃក្នុង​ប្រចាំ​សប្តាហ៍​ថ្ងៃទី​១១-១២ ខែមិថុនា ឆ្នាំ​២០២២ មាន​ភ្ញៀវ​សរុប​មាន​ចំនួន​៣២៧,១៥៤​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៣១០,២៥០​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន​១៦,៩០៤​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្តព្រៃវែង ៧៩,៦៩៥​នាក់​
* ខេត្ត​ព្រះសីហនុ ៥២,៤៥៨​នាក់​
* ខេត្តបាត់ដំបង ៣៨,៩៥០​នាក់​
* ខេត្តកំពត ៣១,៨៥៥​នាក់​
* ខេត្តសៀមរាប ១៥,៩៥៩​នាក់​
* រាជធានី​ភ្នំពេញ ១៤,៧៩៣​នាក់​
* ខេត្តកំពង់ស្ពឺ ១៤,៤១៦​នាក់​
* ខេត្ត​កែប ១២,៨៦៣​នាក់​
* ខេត្តពោធិ៍សាត់ ១២,៦០២​នាក់​។​

​តួលេខ​ខាងលើ​មានការ​កើនឡើង​ប្រមាណ​៣៩.៤៩% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក​។ តាម​ការសង្កេត​ជាក់ស្តែង ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​នៅតាម​គោលដៅ​ទេសចរណ៍​នា​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ ភាគច្រើន​ជា​ភ្ញៀវ​ក្នុង​ខេត្ត​ផ្ទាល់ ឬ​ភ្ញៀវ​ដែល​នៅ​ខេត្ត​ជាប់​គ្នា​។​

​ចំពោះ​ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​ចេញពី​រាជធានី​ភ្នំពេញ​ទៅកាន់​គោលដៅ​ទេសចរណ៍​ឆ្ងាយៗ គឺមាន​ការថយចុះ​បន្តិច​ក្នុង​សប្តាហ៍​នេះ លើកលែងតែ​គោលដៅ​តំបន់ឆ្នេរ ពិសេស​កំពត និង​កែប​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close