រុស្ស៊ី​រកប្រាក់​ចំណូល​បាន​៩៨​ពាន់​លាន​ដុល្លារ​ពី​ការលក់​ប្រេង ក្រោយ​១០០​ថ្ងៃ​ធ្វើសង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

សារព័ត៌មាន AFP បាន​ដកស្រង់​របាយការណ៍ របស់ CREA បញ្ជាក់ថា រុស្ស៊ី​រកបាន​ប្រាក់ចំណូល​រហូតដល់​ទៅ ៩៨ ពាន់​លាន​ដុល្លារ ពី​ការនាំ​ប្រេង​ចេញ ក្នុង​រយៈពេល ១០០​ថ្ងៃ​នៃ​ការធ្វើ​សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។​

​នៅ​ថ្ងៃទី ១៣​ខែមិថុនា មជ្ឈមណ្ឌល​ស្រាវជ្រាវ ស្តីពី​ថាមពល និង​បរិយាកាស​ស្អាត CREA មាន​ទីតាំងនៅ​ក្នុងប្រទេស​ប៉ូឡូញ​បាន​ឲ្យ​ដឹងថា រុស្ស៊ី​រកបាន​ប្រាក់ចំណូល​ពី​ការលក់​ប្រេង​ទៅកាន់​ទីផ្សារ​ជុំវិញ​ពី​ភព​លោក មាន​ដល់​ទៅ ៩៨​ពាន់​លាន​ដុល្លារ​។​

​ក្នុងចំណោម​ថាមពល​ដែល​លក់​ចេញទៅ​ទីផ្សារ​អន្តរជាតិ មាន ៦២% ស្ថិតនៅក្នុង​តំបន់ អឺរ៉ុប មានតម្លៃ​ប្រមាណ ៦០ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​១០០​ថ្ងៃ​ដែល​ទីក្រុង​មូ​ស្គូ​ចាប់ផ្តើម​សង្គ្រាម​វាយប្រហារ​អ៊ុយ​ក្រែ​ន​។​

​ប្រទេស​ដែល​ទិញ​ប្រេង​ពី​រុស្ស៊ី​ច្រើនជាង គេ​បំផុត​គ្រឺ​ទេស​ចិន មាន​ទឹកប្រាក់​១៣,២​ពាន់​លាន​ដុល្លារ បន្ទាប់មក គឺ​ប្រទេស​អាល្លឺម៉ង់​១២,៦​ពាន់​លាន​ដុល្លារ និង​អ៊ីតាលី ៨,១​ពាន់​លាន​ដុល្លារ​។​

​នៅពេល​នេះដែរ​អឺរ៉ុប បានដាក់​ទណ្ឌកម្ម​លើក​ទី​៦​ទៅលើ​ប្រទេស​រុស្ស៊ី ពិសេស​ទៅលើ​វិស័យ​ប្រេង ។ ប៉ុន្តែ​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អឺរ៉ុប​ទទួលបាន​ការលើក​លែង​ឲ្យ​ទិញ​ប្រេង ហ្គាស​ពី​រុស្ស៊ី ដូចដើម និង​ទូទាត់​តម្លៃ​ប្រេង តាមរយៈ​ប្រាក់​រុស្ស៊ី​ទៀតផង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close