ប្រាយុទ្ធចាន់អូចា៖ រាល់សកម្មភាពធ្វើបាតុកម្មគឺត្រូវតែគោរពទៅតាមច្បាប់
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃតី ១៣ខែមិថុនា បានអំពាវនាវដល់ក្រុមបាតុករគោរពទៅតាមច្បាប់។ ទន្ទឹមនឹងនោះ លោកក៏បានព្រមានថាកម្លាំងប៉ូលិសមានសិទ្ធការពារខ្លួនប្រសិនបើក្រុមបាតុករវាយប្រហារលើកម្លាំងប៉ូលិសនោះ។
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសថា លោកមិនប្រឆាំងនិងការធ្វើបាតុកម្ម ប្រកបដោយប្រជាធិបតេយ្យនោះឡើយ ឲ្យតែការធ្វើបាតុកម្មនោះស្រប់តាមច្បាប់ និងទទួលបានការអនុញ្ញាតពីមន្ត្រីមូលដ្ឋាន។
នាយករដ្ឋមន្ត្រីថៃ លើកឡើងទៀតថា ក្រុមអ្នកចុលរួមបាតុកម្មពិសេសគឺយុវវ័យ ចាំបាច់ត្រូវតែពិចារណាល្អិតល្អន់ ពីអនាគត់របស់ខ្លួន មុនពេលមានសកម្មភាពជ្រុលនិយម បង្កហិង្សា ទៅលើកម្លាំងប៉ូលិស។
ការលើកឡើងរបសនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ក្រោយពេលក្រុម Thalu Gas រៀបចំធ្វើបាតុកម្មនៅតំបន់ជាច្រើនក្នុងរាជធានីបាងកក់ កាលពីចុងសប្តាហ៍កន្លងមក ។ ក្នុងពេលធ្វើបាតុកម្ម បានបាតុករជ្រុលនិយមជាច្រើន បានបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងវាយប្រហារទៅលើកម្លាំងប៉ូលិស ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។