ក្រសួងការងារ បញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិត ដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបញ្ចប់ការផ្តល់ប្រាក់ឧបត្ថម្ភសម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារ ក្នុងវិស័យទេសចរណ៍ លើកលែងតែសណ្ឋាគារក្នុងខេត្តសៀមរាប
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមជូនដំណឹងដល់ម្ចាស់ ឬនាយកសហគ្រាស និងបងប្អូនកម្មករនិយោជិតក្នុងវិស័យទេសចរណ៍ មេត្តាជ្រាបថា រាជរដ្ឋាភិបាលបានសម្រេចបញ្ចប់ការអនុវត្តវិធានការរាជរដ្ឋាភិបាលក្នុងការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤០ដុល្លារអាម៉េរិក ក្នុង ១ខែ សម្រាប់កម្មករនិយោជិតដែលព្យួរកិច្ចសន្យាការងារក្នុងវិស័យទេសចរណ៍ គិតចាប់ពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២តទៅ លើកលែងតែកម្មករនិយោជិតដែលម្រើការផ្នែកសណ្ឋាគារ ក្នុងខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។