ក្រុមហ៊ុន​ធំៗ​ចំនួន​១0 ផ្តល់ឱកាស​ការងារ​ជិត ១ ៥០០​កន្លែង​

​ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ សហការ​ជាមួយ សស​យក វិស័យ​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រៀបចំ​វេទិកា​ការងារ​ប្រចាំខែ ដោយមាន​ក្រុមហ៊ុន​ធំៗ​ចំនួន​១០ ដោយ​នាំយក​នូវ​ឱកាស​ការងារ​ចំនួន ១៣៧៧ កន្លែង​។

​វេទិកា​ការងារ​ប្រចាំខែ​នេះ​គ្រោង​នឹងធ្វើ ឡើង​នៅ​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២ ខានស្អែក​នេះ ចាប់ពី​ម៉ោង ៨:០០​ព្រឹក ដល់​ម៉ោង ៥:០០​ល្ងាច នៅក្នុង​បរិវេណ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។

​ចំពោះ​សិស្ស​/​និស្សិត និង​អ្នក​កំពុងតែ​ស្វែងរក​ការងារ ឬ​ចង់​ផ្លាស់ប្តូរ​ការងារ​អាចយ​ក​ប្រវត្តិរូប​សង្ខេប (CV) ដើម្បី​ចូលរួម​ដាក់ពាក្យ និង​សម្ភាស​ដោយផ្ទាល់​ជាមួយ តំណាង​ក្រុមហ៊ុន​ទាំងអស់​នោះបាន​ដោយ​ងាយស្រួល​។​

​សូមជម្រាបថា ក្រុមហ៊ុន​ធំៗ​ទាំង​១០ ដែល​នឹងចូលរួម​ជ្រើសរើស​បុគ្គលិក​ក្នុង​វេទិកា​ការងារ​របស់​NEA នោះ​រួមមាន​៖ AEON Cambodia Co.Ltd, Prudential, Land of home EL&H, Dai-ichi Life, Canadia Bank, LEDA Capital Plc, UDAYA Technology, Century 21, Prime MF Microfinance Institute Ltd និង មីក្រូហិរញ្ញវត្ថុ​ចម្រើន ម​.​ក​។​

​វេទិកា​ការងារ​នេះ នឹង​រៀបចំ​ដោយ​អនុវត្ត​យ៉ាង​ម៉ត់ចត់​នូវ វិធានការណ៍​បង្ការ​អនាម័យ ស្របតាម​ការណែនាំ​រប​ស់​ក្រសួង សុខាភិបាល ៣​ការពារ ៣​កុំ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាល​នៃ​ជំងឺ កូ​វីដ​-១៩ ដើម្បី​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​ជ្រើស រើស​កម្លាំង​ពលកម្ម និង​ទទួលបាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close