ផ្តល់អាវុធមិនផ្តល់វិធីប្រើប្រាស់មិនខុសអ្វីពី«ដុំដែក»អត់ប្រយោជន៍ឡើយ
អាវុធទំនើបៗដែលអាមេរិកផ្តល់ទៅឲ្យអ៊ុយក្រែន មានតម្លៃរាប់ពាន់លានដុល្លារ ប្រែក្លាយទៅជា«ដុំដែក»អត់ប្រយោជន៍ ដោយមិនបានផ្តល់វិធីសាស្ត្រ ឬហ្វឹកហាត់ទាហាអ៊ុយក្រែនប្រើប្រាស់។ នៅពេលនេះមន្ទីរបញ្ចកោណអាមេរិក មិន ទាន់ផ្តល់សេវាកម្ម «សម័យសង្គ្រាម»គឺហ្វឹកហាត់ទាហានអ៊ុយក្រែនប្រើប្រាស់កាំជ្រួចមីស៊ីល Javelin ដែលបានផ្តល់ឲ្យអ៊ុយក្រេន។
សារព័ត៌មាន Washington Post បានផ្សាយថា កម្លាំងទាហានអ៊ុយក្រែន ពិតជាជួពឧបស័កយ៉ាងខ្លាំងនៅក្នុងការប្រើប្រាស់ អាវុធដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ជូន។ អាមេរិកបានផ្តល់អាវុធឲ្យអ៊ុយក្រែនជាច្រើន ប៉ុន្តែមិនបានផ្តល់អ្នកជំនាញប្រើប្រាស់ ក៏ដូចជាហ្វឹកហាត់ក្នុងការប្រើប្តាស់អាវុធទាំងនោះ។
សកម្មភាពទាំងនោះ ត្រូវបានមនុស្សជាច្រើនលើកឡើងថា ការផ្តល់អាវុធដល់ប្រទេសអ៊ុយក្រែន ពីសំណាក់អាមេរិកមិនខុសអ្វីពីការផ្តល់«ដុំថ្ម»ឲ្យអ៊ុយក្រែននោះឡើយ ទាហានអ៊ុយក្រែនមិនដឹងថាយកទៅប្រើប្រាស់របៀបណាឡើយខណៈការវាយប្រហារពីរុស្ស៊ីកានតែខ្លាំង។
សារព័ត៌មាន វ៉ាស៊ីនតោនប៉ុស្ត៍បានដកស្រង់សំដីលោក Mark Hayward អតីតមន្ត្រីអាមេរិក បានឲ្យដឹងថា «យើងផ្តល់អាវុធ តែមិនបានផ្តល់បច្ចេកវិទ្យាប្រើប្រាស់»។
តាមសារព័ត៌មានRT បានផ្សាយថា មន្ទីរបច្ចកោណបានផ្តល់មីស៊ីល ៥ពាន់ដើមប្រភេទ Javelin ដែលជាផ្នែកមួយនៃការផ្តល់ជំនួយមានទឹកប្រាក់ ៥៤ពាន់លានដុល្លារ ។ កាំជ្រួចមីស៊ីលមួយដើមៗដែលអាមេរិកផ្តល់ឲ្យអ៊ុយក្រែន មានតម្លៃ ៧៨ ០០០ ដុល្លារ និងមីស៊ីលបំបាក់លើស្មា មានតម្លៃ ១៧៨ពាន់ដុល្លារក្នុងមួយដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។