នៅ​ព្រឹក​នេះ​! រោងចក្រ​បង្គុំ និង​តម្លើងរថយន្ត​Ford តម្លៃ​ប្រមាណ ២១​លាន​ដុល្លារ សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម នៅ​ខេត្តពោធិ៍សាត់

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២​នេះ រោងចក្រ​បង្គុំ និង​តម្លើងរថយន្ត​Ford ប្រភេទ Ford Renger និង Ford Everest របស់​ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. តម្លៃ​ប្រមាណ ២១​លាន​ដុល្លារ ដែល​សាងសង់ឡើង​នៅ​ខេត្តពោធិ៍សាត់ ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម​ហើយ​។​

​ពិធី​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវការ រោងចក្រ​បង្គុំ និង​តម្លើងរថយន្ត Ford ខាងលើនេះ ធ្វើឡើង​នៅ​ទីតាំង​រោងចក្រ ដែល​ស្ថិត​ក្នុងភូមិ​សារ​វ័ន ឃុំ​ស្នា​អ​ន្សា ស្រុក​ក្រគរ ក្រោម​អធិបតីភាព ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close