ភ្លៀងធ្លាក់ខ្លាំង ជន់លិចផ្លូវជាច្រើនក្នុងទីក្រុងហាណូយ
ភ្លៀងធ្លាក់ខ្លាំង បានជន់លិចផ្លូវជាច្រើនក្នុងទីក្រុងហាណូយ ធ្វើឱ្យស្ទះចរាចរណ៍ កាលពីដើមសប្តាហ៍នេះ។ ផ្លូវប្រសព្វដែលងាយរងគ្រោះដោយទឹកជំនន់នៃផ្លូវ Pham Hung, Me Tri និង Duong Dinh Nghe ស្ថិតនៅក្រោមទឹកជាងកន្លះម៉ែត្រ។ រថយន្តជាច្រើនគ្រឿងដែលឆ្លងកាត់តំបន់នោះបានជាប់គាំងបង្កឱ្យមានការកកស្ទះចរាចរណ៍យ៉ាងធ្ងន់ធ្ងរ កាលពីថ្ងៃចន្ទ។
លោក Hoang Cong Hoan បាននិយាយថា គាត់កំពុងធ្វើដំណើរពី Duong Dinh Nghe ទៅ Pham Hung ក៏ធ្វើឲ្យបណ្តាលឱ្យម៉ាស៊ីនម៉ូតូរបស់គាត់បានខូចហើយ។ លោកបន្តថា ទឹកមានជម្រៅជ្រៅល្មម អាចគ្របកង់បាន។
“ខ្ញុំត្រូវរង់ចាំទឹកស្រក ដើម្បីរកហាងជួសជុល”។ ចម្ងាយផ្លូវ Chau Van Liem មួយគីឡូម៉ែត្រ ទឹកមានជម្រៅប្រហែល ៦០ សង់ទីម៉ែត្រ។ មនុស្សជាច្រើនបានធ្វើដំណើរផ្លូវវាងជុំវិញភូមិ Phu Do ដើម្បីជៀសវាងផ្នែកដែលលិចលង់។
នៅតំបន់ Cau Giay ផ្លូវ Phan Van Truong មានទឹកក្រោម ៥០ សង់ទីម៉ែត្រ ខណៈកន្លែងផ្សេងទៀតដូចជា Cau Giay, Xuan Thuy និង Ho Tung Mau ឃើញមានទឹកជំនន់ជាង ៣០ សង់ទីម៉ែត្រ។ ទីប្រជុំជននៅស្រុក Hoan Kiem ដូចជា Dinh Tien Hoang, Ly Thai To, Ly Thuong Kiet និងផ្លូវ Phan Boi Chau ក៏ត្រូវបានជន់លិចផងដែរ។ ចំណែកផ្លូវ Ly Thai To ជិតប្រៃសណីយ៍ ហាណូយ មានជម្រៅប្រហែល ៤០សង់ទីម៉ែត្រ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។